អានតួអត្ថបទ
បទសម្ភាស

លោក ឡេង ប៉េងឡុង៖ សភាពេញអង្គនឹងបើកកិច្ចប្រជុំលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃសុក្រខាងមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនឹងទៅដល់កិច្ចប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃសុក្រ ទី២៣ ខែមិថុនាខាងមុខ បន្ទាប់ពីសេចក្តីព្រាងនេះ ត្រូវបានលើកយកមកប្រជុំពិភាក្សារវាងគណៈកម្មការជំនាញ(គណៈកម្មការទី៦) នៅព្រឹកថ្ងៃអង្គារនេះ។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវត្រលប់ទៅកាន់គណៈអចិន្ត្រៃយ៍រដ្ឋសភាវិញនៅថ្ងៃពុធស្អែក ដើម្បីពិនិត្យ និងសម្រេចបញ្ជូនទៅកិច្ចប្រជុំសភាពេញអង្គ។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចាត់ទុកថាជាការប្រញ៉ាប់ណាស់ នឹងត្រូវធ្វើយ៉ាងណាដាក់ឲ្យមានការសម្រេច និងអនុម័តដោយសភាពេញអង្គ ព្រមទាំងបន្តនីតិវិធីទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញឲ្យបានមុនការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ