អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា លឹម ហេង៖ ភាគីជម្លោះត្រូវចំណាយពេលយូរ និងថវិកាច្រើនពេលមានវិវាទពាណិជ្ជកម្មម្តងៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្តិធម្ម នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ បានជំរុញឲ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការធ្វើច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម និងតុលាការការងារឲ្យបានឆាប់។ សភាពាណិជ្ជកម្មកម្ពុជាបានសម្តែងនូវការសាទរចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលជម្រុញឲ្យពន្លឿនតុលាការឯកទេសនៅពេលនេះ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងបញ្ជាក់ថាការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ​ គឺនឹងផ្តល់ផលប្រយោជន៍សម្រាប់អ្នកវិនិយោគនៅក្នុងស្រុក និងមកពីបរទេស ដែលពួកគេកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធច្បាប់របស់កម្ពុជាបន្ថែមទៀត។ តាមលោកឧកញ៉ា លឹម ហេង ភាគីជម្លោះតែងចំណាយពេលវេលាយូរ និងអស់ថវិកាច្រើននៅពេលមានវិវាទម្តងៗ ខណៈរឿងក្តីត្រូវបានដោះស្រាយនៅតុលាការអាជ្ញាគតិ ដែលមិនមានឯកទេសត្រឹមត្រូវ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ