អានតួអត្ថបទ
បទសម្ភាស

លោក នី សុខា៖ មិនយឺតពេលទេសម្រាប់រដ្ឋាភិបាល​ក្នុងការពន្យារពេលធ្វើវិសោធនកម្មបោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីថ្ងៃទី​២៧មិថុនានេះ គឺលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក។ អង្គការអាដហុក រួមនឹងអង្គការស៊ីវិល សមាគម និងសហជីព​ជាង​២០ស្ថាប័នផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួម ស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជា ពន្យារពេលធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោតដែលកំពុងឆ្លងដល់ព្រឹទ្ធិសភា​នៅថ្ងៃស្អែកនេះ។ លោក នី សុខា ថាការស្នើសុំនេះហាក់យឺតពេលបន្តិច ប៉ុន្តែបើ​ឆ្លុះបញ្ជាំងទៅលើនិតិវិធីនៃការធ្វើច្បាប់ និងឆន្ទៈ​​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះ នៅតែអាចមានសង្ឃឹមពន្យាររហូតដល់ចប់​ការបោះឆ្នោតជាតិសិនបាន។​ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា ការធ្វើវិសោធនកម្មនេះ គួរណាធ្វើឡើងនៅក្រោយមាន ការស្រុះស្រួលផ្នែកនយោបាយ និង​សភាពហុបក្ស ដោយត្រូវសិក្សា​និងពិភាក្សា​គ្រប់ជ្រុងជ្រោយជាមុនសិន។ ​ 

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ