អានតួអត្ថបទ
បទសម្ភាស

លោក សុខ ឥសាន៖ អ្នកបន្តវេននឹងត្រូវបញ្ចូលក្នុងកញ្ចប់គណៈរដ្ឋមន្ត្រីថ្មី បើបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃទី​០១​កក្កដា ​រហូត​ដល់​ថ្ងៃ​ទី​២១​កក្កដា ​គឺ​ជា​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ​ទាំង​១៨​ ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧។​ នៅ​ថ្ងៃ​ដំបូង​នេះ ​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​ជួប​ជុំ​សមាជិក​របស់​ខ្លួន​ជាង​៧​ម៉ឺន​ ដើម្បី​ដង្ហែ​ក្បួន​ឃោសនា។​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ បញ្ជាក់​ថា​ គណបក្ស​ប្រជាជនកម្ពុជា​នឹង​លើក​យក​គោលនយោបាយ​អាទិភាព ​ដែល​ខ្លួន​ដាក់​ចេញ​ មក​ឃោសនា​ប្រាប់​ប្រជាពលរដ្ឋ។​ តាម​លោក​ សុខ ឥសាន ​បក្សប្រជាជន​កម្ពុជា ​ក៏​នឹង​ត្រៀម​បញ្ចូល​ឈាមជ័រ​អ្នក​បន្តវេន​ កញ្ចប់​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត។​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ