អានតួអត្ថបទ
បទសម្ភាស

លោក ញឿន រ៉ាដែន៖ ហ្វុនស៊ិនប៉ិចប្រកាសការពាររាជបល្ល័ង្គ និងគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

 គណបក្សហ្វុនសិនប៉ិច បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំដំបូងនៅថ្ងៃទី០២ ខែកក្កដាកន្លងទៅនៅភ្នំពេញ ដើម្បីស្វែងរកសម្លេងគាំទ្រនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច បានថ្លែងថា គណបក្សរាជានិយមមួយនេះ មានគោលនយោបាយចំនួន៩ចំណុច ដែលបានរំលេចនៅក្នុងយុទ្ធនាការនេះ នៅពេលខ្លួនឈ្នះឆ្នោត។ ចំណុចទាំង៩នោះ រួមមានការការពាររាជបល្ល័ង្គ គាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកកម្ពស់សិទ្ធិបញ្ចេញមតិជំនឿសាសនា បញ្ចប់ទុក្ខវេទនារបស់ពលរដ្ឋដោយសារប្រព័ន្ធតុលាការ ដោះសា្រយបញ្ហាអត់ការងារធ្វើរបស់យុវជន តម្លើងប្រាក់ខែកម្មករ បញ្ចុះតម្លៃជីកសិកម្ម បញ្ចុះតម្លៃអគ្គិសនី និងធ្វើឲ្យកំចីរបស់ប្រជាជនមានអត្រាការប្រាក់ទាប។ បន្ថែមពីនេះ គណបក្សហ្វុនស៊ិនប៉ិចនឹងជំរុញវិស័យអប់រំឲ្យទំនើប បំបាត់គ្រឿងញៀន លើកកម្ពស់វិស័យសុខាភិបាល ឧបត្ថម្ភប្រាក់ដល់មនុស្សចាស់ និងគ្រប់គ្រងធនធានធម្មជាតិឲ្យបានល្អផងដែរ។  

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ