អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី​ ពោធិតី​ សាវត្ថី៖​ ការ​បាត់បង់​ដី​ធ្លី​របស់​ពលរដ្ឋ​ប្រៀប​ដូច​សម្លាប់​ពួក​គាត់​ដោយ​ប្រយោល​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ធម្មាធិបតេយ្យ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ឱកាស​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាលទី៧នេះ​ តាម​រូបភាព​ហែរ​ក្បួន​តូចៗ​ជា​ច្រើន​កន្លែង​ ដោយ​គណបក្ស​មាន​គោលនយោបាយ​ចំនួន​៨​ចំណុច​សំខាន់ៗ​ មិន​ខុស​ពី​គណបក្ស​ដទៃ​ទៀតទេ។ ​ក៏ប៉ុន្តែ​លោកស្រី ​ពោធិតី​ សាវត្ថី ​ដែល​ជា​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​គោល​នយោបាយ​ចំនួន​៨​ចំណុច​នេះ ​មាន​២ចំណុច​ ជា​គោល​នយោបាយ​គន្លឹះ​ នោះ​គឺ​ចំណុច​ទី១​ និងទី៤។​ ប្រធានគណបក្សជាស្ត្រី ដែលធ្លាប់រស់នៅក្នុងប្រទេសហូឡង់ជាង២០ឆ្នាំរូបនេះ បញ្ជាក់ថាជម្ល៉ោះដីធ្លីបច្ចុប្បន្នចូលដល់ដំណាក់កាលមួយគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយលោកស្រីប្រៀបប្រដូចការបាត់បង់ដីធ្លីរបស់ពលរដ្ឋថាជាការសម្លាប់ពួកគាត់ដោយប្រយោល និងជំរុញឲ្យពលរដ្ឋធ្វើចំណាកស្រុកនៅពេលគ្មានដីធ្លីសម្រាប់ធ្វើកសិកម្ម។ រីឯគោលនយោបាយគន្លឹះមួយទៀត ត្រូវបានលោកស្រី សាវត្ថី លើកឡើងថាជាកំណែទម្រង់ប្រព័ន្ធកសិកម្ម និងធារាសាស្ត្រ ធ្វើយ៉ាងណាឲ្យជនបទមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់បំរើឲ្យការធ្វើកសិកម្ម។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ