អានតួអត្ថបទ
បទសម្ភាស

លោក អ៊ុន វិសិទ្ធគុន៖ ប្រព័ន្ធសុខាភិបាល ជាវិស័យអាទិភាពត្រូវកែប្រែ បើបក្សកម្លាំងប្រជាធិបតេយ្យឈ្នះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សកម្លាំងប្រជាធិបតេយ្យ ជាគណបក្សដ៏ថ្មីថ្មោងបំផុតក្នុងចំណោមបណ្តាគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។ ជាការចូលរួមលើកឡើង លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បញ្ជាក់ថា ជាការស្ទាបស្ទង់ពីនយោបាយ ខណៈដែលលោកសង្កេតឃើញថា ប្រជាពលរដ្ឋតាមខេត្តមួយចំនួនបានគាំទ្រគណបក្សកម្លាំងប្រជាធិបតេយ្យ។ នៅក្នុងការបោះឆ្នោតនេះ គណបក្សកម្លាំងប្រជាធិបតេយ្យ បានដាក់ចេញគោលនយោបាយចំនួន៩ចំណុច ដើម្បីប្រកួតជាមួយគណបក្សដទៃ។ បន្ថែមពីនេះ លោក អ៊ុន វិសិទ្ធគុន បញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពបំផុត ដែលត្រូវកែប្រែ ប្រសិនបើបក្សឈ្នះឆ្នោត។ តាមប្រធានគណបក្សរូបនេះ រាល់ការចំណាយរបស់ប្រជាពលរដ្ឋ នៅតាមមន្ទីរពេទ្យ គឺរដ្ឋាភិបាលបក្សកម្លាំងប្រជាធិបតេយ្យជាអ្នករ៉ាប់រង។ 

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ