អានតួអត្ថបទ
បទសម្ភាស

លោកស្រី ស៊ឹង សុធី៖ បើអ្នកគាំទ្របក្សប្រឆាំង មកគាំទ្រ ខ្ញុំសង្ឃឹមថានឹងឈ្នះ១០០%ជានាយករដ្ឋមន្ត្រី

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ គឺ​ជា​គណបក្ស​ថ្មី​មួយ​ ស្ថិត​នៅ​ក្នុង​ចំណោម​គណបក្ស​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួមការប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​នេះ។​ គណបក្ស​នេះ​ដាក់​អាទិភាព​ខ្ពស់​ទៅ​លើ​ស្ត្រី ​ដោយ​មាន​គោល​នយោបាយ​ចំនួន​១១​ចំណុច​ ដើម្បី​ការពារ​ស្ត្រី ​និង​ធានា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ។​ លោកស្រី ​ស៊ឹង​ សុធី ប្រធាន​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី ​ថា​គោល​នយោបាយ​ទាំង​១១​ចំណុច​ គឺ​ជា​ការ​ចាក់​ចំ​បេះដូង​ប្រជាពលរដ្ឋ​ ដែល​ត្រូវការ។​ នៅ​ទន្ទឹម​នឹង​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ លោកស្រី ​ស៊ឹង សុធី​ បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ មក​គាំទ្រ​គណបក្ស​របស់​លោកស្រី ​ដើម្បី​ធ្វើ​ជា​តំណាង​គណបក្ស​ប្រឆាំង​ដ៏​ធំ។​ បើ​តាម​ប្រធាន​គណបក្ស​ជា​ស្ត្រី​រូប​នេះ​ គឺ​ជឿជាក់​ថា​ ខ្លួន​អាច​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​បាន​១០០% ​បើ​សិនអ្នកគាំទ្របក្សប្រឆាំង មកគាំទ្រខ្លួន។

លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី
លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ