បទសម្ភាស
លោក ពេជ្រ ស្រស់៖ បក្សយុវជនធានាទិញផលិតផលកសិកម្មពីកសិករមិនឲ្យធ្លាក់ថ្លៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤១
ប្រសិនបើគណបក្សយុវជនកម្ពុជាឈ្នះបានទៅដឹកនាំរដ្ឋាភិបាល លោក ពេជ្រ ស្រស់ អះអាងថា រដ្ឋធានាទិញរាល់ផលិតផលរបស់កសិករដែលផលិតបានមិនឲ្យឈ្មួញទម្លាក់ថ្លៃនោះឡើយ។ ក្នុងគោលនយោបាយ៧ចំណុចដែលបានដាក់ចេញនោះ គណបក្សនេះក៏សន្យាតម្លើងប្រាក់ខែមន្ត្រីរាជការដល់៧០០ដុល្លារ និងប្រាក់ខែកម្មករ៣៥០ដុល្លារ។ គណបក្សនេះក៏សន្យាលុបបំបាត់ចោលការបង្រៀនគួរក្រៅម៉ោងផងដែរ ដើម្បីឲ្យមានឱកាសទទួលបានការសិក្សាស្មើគ្នា។