អានតួអត្ថបទ
បទសម្ភាស

លោក ស្រូយ ខេត៖ បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច បានកាត់បន្ថយ ក្រោយមានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​ជា​គណបក្ស​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ នៅ​អំឡុង​ឆ្នាំ​២០១៥។​ តាំងពី​បង្កើត​ឡើង​មក​ គណបក្ស​នេះ ​ធ្លាប់​បាន​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧​ ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨​ និង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០២២ ​តែ​សុទ្ធ​មិន​ទទួល​ជោគជ័យ។ ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​ដាក់​គោល​នយោបាយ​ចំនួន​១០​ចំណុច​ ដោយ​ឲ្យ​អាទិភាព​ទៅ​លើ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​តែ​ម្តង។ ​លោក ​​ស្រូយ ​ខេត ​អនុ​ប្រធាន​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​ថា​ តាំង​ពី​បង្កើត​ឡើង​មក​ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជន​ជាតិ​ដើម​ភាគតិច​ជា​ច្រើន​ ជា​ពិសេស​បញ្ហា​ដីធ្លី។​

លោក ស្រូយ ខេត អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
លោក ស្រូយ ខេត អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ