អានតួអត្ថបទ
បទសម្ភាស

លោក អ៊ិត សារម្យ៖ ប្រជាពលរដ្ឋហាក់ដូចមិនចាប់អារម្មណ៍នឹងការហែរក្បួន ទោះក្បួនតូច ឬក្បួនធំក៏ដោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សបំណងពលរដ្ឋ ដែលមានលេខរៀងទី១២ នៅលើសន្លឹកឆ្នោតបានចាត់ទុកថា ភាពជាម្ចាស់ និងការលើកកម្ពស់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីកិច្ចការនយោបាយ គឺជាគោលនយោបាយគន្លឹះ ក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួន៩ចំណុច ដែលគណបក្សនេះលើកយកមកធ្វើការឃោសនារកសម្លេងឆ្នោតនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ បានលើកឡើងដោយរិះគន់ និងសោកស្តាយជុំវិញជម្លោះរវាងអ្នកនយោបាយខ្មែរ និងខ្មែរ លើកឡើងពីអតុល្យភាពអំណាចទាំង៣ និងភាពអវិជ្ជមានជាច្រើនទៀតនៃនយោបាយខ្មែរ។ លើសពីនេះ លោក អ៊ិត សារម្យ កត់សម្គាល់ថាយុទ្ធនាការឃោសនារកសម្លេងឆ្នោតរយៈពេល២សប្តាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរហាក់ដូចមិនយកចិត្តទុកដាក់នឹងការហែរក្បួនឃោសនាឡើយ បើទោះជាក្បួននោះតូច ឬធំក៏ដោយ។

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ