អានតួអត្ថបទ
បទសម្ភាស

លោក ឃួង ស្រេង៖ មិនមានពលរដ្ឋណាម្នាក់ខកជើងរថយន្តក្រុងនោះទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ខក​ជើង​ដោយ​សារ​តែ​ខ្វះ​រថយន្ត​ក្រុង​ជិះ​ទៅ​កាន់​ស្រុក​កំណើត​នោះ​ឡើយ​ ពោល​នៅ​សល់​រថយន្ត​២០​គ្រឿង​ដែល​ត្រូវ​បាន​បញ្ឈរ​ជើង​ទុក​ ដោយសារ​មិន​មាន​មនុស្ស​ជិះ​។​ នេះ​ជា​ការ​អះ​អាង​របស់​លោក ​ឃួង​ ស្រេង​។​ បើ​តាម​អភិបាល​រាជ​ធានី​ភ្នំ​ពេញ​ គឺ​អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​៤០០​គ្រឿង​សម្រាប់​ដឹក​ពល​រដ្ឋ​ពី​ភ្នំពេញ​ទៅ​បោះ​ឆ្នោត​នៅ​តាម​ខេត្ត ​ប៉ុន្តែ​ជាក់​ស្តែង​គឺ​មាន​រថយន្ត​តែ​៣៨០​គ្រឿង​ត្រូវ​បាន​ប្រើ​ប្រាស់​ ដោយ​ដឹក​ពលរដ្ឋ​បាន​ជិត​១​ម៉ឺន​នាក់​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ