អានតួអត្ថបទ
បទសម្ភាស

លោក កន សាវាង្ស៖ ​ខុ​មហ្វ្រែមកំពុងត្រៀម​បង្ហាញរបាយការណ៍​ពីភាពមិនប្រក្រតីការបោះឆ្នោតអាណត្តិទី​៧

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និង​តស៊ូមតិនៃ​អង្គការខុមហ្វ្រែម។ ​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានវាយតម្លៃថា ដំណើរការបោះឆ្នោតជាតិនៅឆ្នាំ​២០២៣​នេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ។ល។ ចំណែកឯ​ ​ខុមហ្វ្រែម ដែលជាអង្គការ​សង្គមស៊ីវិលមួយ​ចូលរួមសង្កេតការណ៍បោះឆ្នោតនេះ បានកត់សម្គាល់ឃើញថាមានពីភាពមិនប្រក្រតីជាច្រើន​ នៅពេលដំណើរការបោះឆ្នោត ក៏ដូចជាមុន​ពេលបោះឆ្នោតដែរ​។ បើតាមលោក កន សាវាង្ស ភាពមិនប្រក្រតីទាំងនោះមានដូចជា៖ នៅតែមានវត្តមានអាជ្ញាធរមូលដ្ឋាននៅតាមការិយាល័យបោះឆ្នោត ការកត់ឈ្មោះអ្នកបោះឆ្នោតនៅពេលពលរដ្ឋទៅបោះឆ្នោត ការអនុញ្ញាតឱ្យពលរដ្ឋបោះឆ្នោតដោយគ្មាន​អត្តសញ្ញាណបណ្ណ​មានសុពលភាព ការគូសឈ្មោះបោះឆ្នោតជំនួសជាដើម។ មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែម បាន​បញ្ជាក់ថា ខុមហ្វ្រែមកំពុងតែ​ត្រៀមបង្ហាញរបាយការណ៍ អំ​ពីភាពមិនប្រក្រតីក្នុង​ដំណើរ​ការបោះឆ្នោតអាណត្តិទី៧ ជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។

លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែម ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែម ។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ