អានតួអត្ថបទ
បទសម្ភាស

លោក រ៉ុង ឈុន៖ បក្សភ្លើងទៀនចង់ឃើញរដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពដល់បក្សប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅរសៀលថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈអំពីការសម្រេចចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ចាប់ពីអាណត្តិថ្មីទី៧នេះហើយ ដោយទុកឲ្យ លោក ហ៊ុន ម៉ាណែត ជាអ្នកកាន់តំណែងជាប្រមុខរដ្ឋាភិបាល។ តាមគម្រោង គឺលោក ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីល្ងាចថ្ងៃទី២២សីហាតទៅ។ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថា នេះជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ តែយ៉ាងណា សម្រាប់បក្សភ្លើងទៀនក្នុងនាមជាគណបក្សប្រឆាំង លោក រ៉ុង ឈុន ថាចង់ឃើញ រដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពដល់បក្សប្រឆាំង បញ្ឈប់ការបង្រ្កាបលើបក្សប្រឆាំង និងឲ្យបក្សប្រឆាំងចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់។ 

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ