អានតួអត្ថបទ
បទសម្ភាស

លោក យ៉ែម បុញ្ញឫទ្ធិ៖ សម្ព័ន្ធភាពរវាងមេដឹកនាំបក្សខ្មែររួបរួមជាតិនឹងបន្ត សម្រាប់ការបោះឆ្នោតអាណត្តិក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សខ្មែររួបរួមជាតិ ដែលជាសម្ព័ន្ធភាពរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីអាចទទួលកៅអីអាសនៈសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឡើយ។ នេះបើតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលបង្ហោះជាសាធារណៈ។ តាមរយៈលទ្ធផលបែបនេះ លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ថាលោកមិនមានការខកចិត្តអ្វីទេ ហើយលោកក៏នឹងត្រៀមបន្តសម្ព័ន្ធភា​ពជាមួយលោក ញឹក ប៊ុន ឆៃ សម្រាប់ការបោះឆ្នោតក្រោយៗទៀត។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ គណបក្សខ្មែររួបរួមជាតិ នឹងត្រៀមកែប្រែនិមិត្តសញ្ញាថ្មី និងជជែកពីការរួបរួមជាមួយគណបក្សដទៃទៀត សម្រាប់ការបោះឆ្នោតអាណត្តិបន្ទាប់។ 

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ