អានតួអត្ថបទ
បទសម្ភាស

លោក រ៉ុង ឈុន៖ បក្សភ្លើងទៀននឹងពិចារណាជម្រើសប្រមូលផ្តុំសមាជិកតវ៉ា បើក្រសួងមហាផ្ទៃបន្តបដិសេធមិនជួប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លើយតបទៅនឹងការបដិសេធមិនជួបជាមួយនឹងតំណាងគណបក្សភ្លើងទៀន ដើម្បីដោះស្រាយបញ្ហាលិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ មន្ត្រីនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គ្មានភាពចាំបាច់អ្វីនឹងត្រូវជួប ហើយការជួបជាមួយនឹងគណបក្សភ្លើងទៀន គឺជារឿងអត់ប្រយោជន៍។ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថា ក្រសួងមហាផ្ទៃជាអាណាព្យាបាលនៃបណ្តាគណបក្សនយោបាយ ដែលបានចុះបញ្ជី ដូច្នេះត្រូវជួយអន្តរាគមន៍ ពេលគណបក្សណាមួយជួបបញ្ហា។ បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀន នៅតែរក្សាជំហជួបជជែកជាមួយក្រសួងមហាផ្ទៃ ពីបញ្ហាលិខិតចុះបញ្ជីរបស់គណបក្ស។ តែប្រសិនបើក្រសួងមហាផ្ទៃបន្តបដិសេធ លោក រ៉ុង ឈុន ថា​ បក្សភ្លើងទៀននឹងពិចារណាពីជម្រើសចុងក្រោយ គឺប្រមូលផ្តុំសមាជិកតវ៉ាតែម្តង។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន AFP - TANG CHHIN SOTHY
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ