អានតួអត្ថបទ
ចិន

កុប្បករ​​៤០​​នាក់​​ស្លាប់​​នៅ​​ខេត្ត​​ស៊ីនជាំង​

ខេត្ត​​ ស៊ីជាំង ​​​(Xingjiang)​ភាគ​​​ខាង​​​លិច​​​ប្រទេស​​​ចិន​​ បាន​​​ធ្លាក់​​​ក្នុង​​​អំពើ​​​ហិង្សា​​​បង្ហូរ​​ឈាម​​​កាលពី​​​​​ថ្ងៃ​​​អាទិត្យ​​​២១​​​កញ្ញា​​មុន​​​​ដោយ​​​ការ​​បំផ្ទុះ​​​គ្រាប់បែក​​​ដ៏​​សែន​សាហាវ​​ផ្ទួនៗ​គ្នា។​​ ស៊ីងជាំ​ង​​​​ ដែល​​​​ជា​​​តំបន់​​​មួយ​​​​មាន​​​ប្រជាជន​​​រស់​​នៅ​​​ភាគ​​​ច្រើន​​​ជា​​អ្នក​​កាន់​​សាសនា​​អ៊ីស្លាម​​ តែងតែ​​​​ប្រឈម​​មុខ​​​​នឹង​​​ភាព​​​តាន​តឹង​​​​ខ្លាំង​​​​ដោយ​​​ហេតុ​​​ជម្លោះ​​​រវាង​​​សហគមន៍​​​សាសនា។​​យោង​តាម​​​សេចក្តី​​​ជូន​​​ដំណឹង​​​​​របស់​​​​កាសែត​​រដ្ឋ​​ ការ​​បំផ្ទុះ​​​គ្រាប់​បែក​​​យ៉ាង​​​ហិង្សា​​នេះ​ ​បាន​​សម្លាប់​​ជីវិត​​​កុប្បករ​​​៤០​​​នាក់។​​

ប៉ូលិស​ចិន​ឈរយាម​នៅឱកាស​ប្រគល់​រង្វាន់​ពី​អាជ្ញាធរ​ចិន​ដល់​អ្នក​ចូលរួម​ក្នុង​ការវាយ​កំចាត់​​អំពើ​ហិង្សា​និង​សកម្មភាព​ភេរវនិយម​នៅ​ហូតាន​ស៊ីនជាំ​ង​តំបន់​ស្វ័យត​ថ្ងៃ៣​សីហា​២០១៤​
ប៉ូលិស​ចិន​ឈរយាម​នៅឱកាស​ប្រគល់​រង្វាន់​ពី​អាជ្ញាធរ​ចិន​ដល់​អ្នក​ចូលរួម​ក្នុង​ការវាយ​កំចាត់​​អំពើ​ហិង្សា​និង​សកម្មភាព​ភេរវនិយម​នៅ​ហូតាន​ស៊ីនជាំ​ង​តំបន់​ស្វ័យត​ថ្ងៃ៣​សីហា​២០១៤​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សាទាំងអស់នេះ បានផ្ទុះឡើង​នៅ​ស្រុក​លុនតៃ​(Luntai) ក្នុងខេត្តស៊ីនជាំង ភាគ​ខាង​លិច​ប្រទេសចិន​។ យោងតាមព័ត៌មានក្នុងវិបសៃត៍ប្រចាំតំបន់ Tianshan ជនស៊ីវិល​៦នាក់ ប៉ូលិស ​២នាក់​និងជំនួយការប៉ូលិស២រូបដែរ  បានស្លាប់​នៅក្នុងការវាយប្រហារបំផ្ទុះ គ្រាប់បែក នេះ។​ យោងតាមវិបសៃត៍តំបន់ដដែល ជនស៊ីវិល ៥៤​នាក់​ក្នុង​ចំណោម​នេះ​ ៣២​នាក់​​ជា​សមាជិក​​សហគមន៍​ជន​ជាតិ​ភាគតិច​ អ៊ុយហ្គួកាន់សាសនាអ៊ីស្លាម និយាយ​​ភាសាទួគី និង​២២​ នាក់​​ទៀតជាជនជាតិចិនហានត្រូវរងរបួស។ 

ទន្ទឹមនេះ កុប្បករ២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន-នេះ​បើ​យោង​តាម​ប្រភពដ​ដែល​។ រីឯ ជន​ជាប់​​​សង្ស័យដ៏សំខាន់ម្នាក់ឈ្មោះ Mamat Tursun ត្រូវបានសម្លាប់។ វិបសៃត៍Tianshan បាន​បន្ត​ទៀត​ថា កុប្បករ៤០​នាក់ទៀត បានស្លាប់ដោយ​ធ្វើអត្តឃាត​ឬ​ការ​បំផ្ទុះ​គ្រាប់បែក​​ឬ​មួយត្រូ​វ​ប៉ូលិស​​​សម្លាប់​។ គួររំលឹកថា អាជ្ញាធរកុម្មុយនិស្តចិន ចាត់វិធាន​ការ​តឹងរឹង​​ខ្លាំង​នៅ​តំបន់​បះបោរ ស៊ីងជាំង​​ ​ដោយមិនឲ្យអ្នកកាសែតបរទេសណាមួយ​ចូលទៅ​កាន់តំបន់​នេះ​​ឡើយ។

ដូច្នេះ ហើយ​​ព័តមាន​​​នានាចេញ​ពីតំបន់នេះ ក៏​គេពិបាក​និយាយដែរថា ​ជាព័តមាន​​​ប្រកប​ដោយ​លក្ខណៈ​​ឯករាជ្យ​នោះដែរ។ យោងតាមវិបសៃត៍ដដែល ការបំផ្ទុះគ្រាប់បែក៤លើ​ក​នៅ​ថ្ងៃ​អាទិត្យ​មុននេះ បាន​កើត​ឡើង​នៅ​ក្នុងស្នងការប៉ូលិសចំនួន២ នៅលើទីផ្សារ​មួយកន្លែងនិង​ក្នុង​ហាង​លក់ទំនិញមួយ ក្រោម​ទ្រង់ទ្រាយដ៏សាហាវ​នឹងផ្ទួនៗគ្នា។

សូមរំលឹកថា​ ការវាយប្រហារបំផ្ទុះគ្រាប់ទាំងនេះ បានប្រព្រឹត្តទៅនៅមុន​មួយថ្ងៃនៃការ​ផ្តន្ទាទោស​​ដាក់ពន្ធនាគារអស់មួយជីវិត​លើ​រូបលោក IlhamTohti ដែលជា​សាស្តាចារ្យ​សាកល​វិទ្យាល័យ​ជាតិអ៊ុយហ្គួកាលពី​ថ្ងៃអង្គារមុន ក្នុង​បទចោទប្រកាន់​ធ្វើ​ឧទ្ទាមផ្តាច់​ទឹកដី។ ការ​ចោទ​ប្រកាន់​របស់​តុលាការ​នៅ​អុយរុំជី (Urumqi)នេះ ត្រូវ​បាន​បញ្ញវន្ត​ជាតិ​អ៊ុយហ្គួរ​ ប្រកែក​​យ៉ាង​ដាច់​អហង្កា​។ ក្រោយពី​ការ​ជំនំ​ជម្រះទោស​រួចមក​ ទីក្រុងប៉េកាំង ត្រូវ​រង​នូវ​ការ​ទិះតៀន​រិះគន់់យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​បរទេស​។

ម្យ៉ាងទៀត​ក្រុង​ប៉េកាំង ក៏​កំពុង​ប្រឈមមុខ​នឹង​ភាពជ្រុល​និយម​​របស់​សហគមន៍​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួ​ដែរ​​នាពេល​ថ្មីៗ ដោយ​ពួក​​អ៊ុយហ្គូ បាន​បង្កើន​ភេរវកម្មយ៉ាងសាហាវៗ ក្នុងនោះ​ក៏​មាន​​​ភេរវកម្មអត្តឃាតផងដែរ នៅស៊ីនជាំងដែល​ជា​តំបន់​​ស្វ័យត​​​របស់ចិន​នៅជា​ប់​ព្រំដែន​​តំបន់​​អាស៊ី​​កណ្តាល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ