អានតួអត្ថបទ
ចិន

តុលាការ​​ស៊ីងជាំង​បើក​សវនាការ​កាត់ទោស​ជន​ជាតិ​អ៊ុយហ្គួ​ពាក់​ព័ន្ធ​ក្នុង​រឿង​ភេរវកម្ម

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ មាន​ការ​បើក​សវនាការ​កាត់​ទោស​ជន​ជាតិ​អ៊ុយហ្គួ​​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចោទ​ថា​ បាន​ផ្សំ​គំនិត​ក្នុង​ការ​ធ្វើ​ភេរវកម្ម​អត្តឃាត ​ នៅ​ទី​ក្រុង​ប៉េកាំង​ កាល​ពី​​ចុង​​ខែ​តុលា​ ឆ្នាំទៅ។ សវនាការ​នេះ​បាន​បើក​ធ្វើ​ នៅ​តុលាការ​កំពូល​ខេត្ត​ស៊ីងជាំង​​។

ប្រធានា​ធិបតី​ចិន​ លី ជីនពីន​​ និយាយ​​ទៅ​កាន់​នគរបាល​ខេត្ត​ស៊ិនជាំង​កាល​ពី​ថ្ងៃ​ទី​២៤​មេសា​២០១៤
ប្រធានា​ធិបតី​ចិន​ លី ជីនពីន​​ និយាយ​​ទៅ​កាន់​នគរបាល​ខេត្ត​ស៊ិនជាំង​កាល​ពី​ថ្ងៃ​ទី​២៤​មេសា​២០១៤ REUTERS/Lan Hongguang/Xinhua
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជា​សាធារណៈ​មួយ​ត្រូវ​បាន​បើក​ធ្វើ​ឡើង​ នៅតុលាកា​ ​ក្រុង​អ៊ូរុមឈី​  ខេត្ត​ស៊ីង​ជាំង​ ភាគ​ខាង​លិច​ប្រទេស​ចិន​​ ដើម្បី​កាត់​ទោស​លើ​ជន​ជាតិ​អ៊ុយហ្គួរ​ដែល​គេ​បាន​ចោទ​ថា ​បាន​ឃុបឃិត​ធ្វើ​ភេរវកម្ម​អត្តឃាត​ កាល​ពី​ថ្ងៃ​២៨​ តុលា ​ឆ្នាំ​២០១៣។  យោង​តាម​សេចក្តី​ប្រកាស​របស់​តុលាកា​រ  មាន​មនុស្ស​៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​នេះ។

ភ្នាក់ងារ​សារព៌តមាន​​AFP បាន​ព្យាយាម​ទូរស័ព្ទ​សាកសួរ​ព៌តមានទៅ​តុលាការ​ និង​ រដ្ឋអជ្ញា​អមតុលាកា​​ខេត្ត​ស៊ីងជាំង​ជា​ច្រើន​លើក​ ប៉ុន្តែ​មិន​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប​នោះ​ទេ។ តាម​ការ​ផ្តល់​ព៌តមាន​  តុលាកា​​នៅ​មិន​ទាន់​ចេញ​សាលក្រម​នៅ​ឡើយ​ទេ។

ដោយ​ឡែក ​កាល​ពី​ថ្ងៃ​២៥​ ឧសភា​ កន្លង​ទៅ​  នគរបាល​ចិន​បាន​ចាប់​ជន​ជាតិអ៊ុយហ្គួរ​ បី​នាក់​ផ្សេង​ទៀត​ក្នុង​ហេតុការណ៍​ ដែល​ជន​ទាំង​បី​នាក់​នោះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​ដើរ​បង្ក​ចលាចល ​ដោយ​បាន​យក​កាំ​បិត​មុខ​ស្រួច​ដើរ​ចាក់​មនុស្ស​ម្នា​ នៅ​តាម​ទី​សាធារណៈ​នៅ​ខេត្ត​ស៊ីងជាំង។ ក្នុង​ខែ​ឧសភា​ដដែល​នេះ​ដែរ​ មាន​អំពើ​ភេរវកម្ម​មួយ​ទៀត​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទី​ផ្សារ​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​៤៣នាក់។​ បន្ទាប់​ពី​ហេតុការណ៍​នេះ​  អាជ្ញាធរ​ចិន ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​រយ​នាក់។  ជាង​នេះ​ទៅ​ទៀត​ អាជ្ញាធរ​ចិន​បាន​ដាក់​បន្ទុក​ទៅ​លើ​សហគមន៍​ជន​ជាតិ អ៊ុយហ្គួរ​ នៅ​ខេត្ត​ស៊ិនជាំង​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ ​ហេតុការណ៏​ចាក់​មនុស្ស នឹង​កាំបិត​ឲ្យ​ស្លាប់​ ២៩នាក់ និង​របួស​១៤០នាក់ នៅ​ស្ថាននីយ៍​រថភ្លើង​ក្រុង​គុនមីង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​  ខេត្ត​ស៊ីងជាំង​ ជា​ខេត្ត​ដ៏​ធំ​ភាគ​ខាង​លិច​ប្រទេស​ចិន​ ដែល​​មាន​ជន​ជាតិ​ភាគ​តិច អ៊ុយហ្គួរ​កាន់​សាសនា​ឥស្លាម​ រស់​នៅ​ច្រើន​ជាង​គេ។​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​  សហគមន៍​ជន​ជាតិ​នេះ បាន​ធ្វើ​ការ​បះបោរ​ ប្រឆាំង​តវ៉ា​នឹង​ការ​សង្កត់​សង្កិន​ ពី​សំណាក់​អាជ្ញាធរ​ចិន។​ ការ​ធ្វើ​សកម្មភាព​ប្រឆាំង​ ដែល​កន្លង​មក​ធ្វើ​នៅ​តែ​ក្នុង​ទឹក​ដី​ខេត្ត​ស៊ីងជាំង ឥឡូវ​នេះ​បាន​ឈាន​ទៅ​ដល់​ទី​កន្លែង​ដ៏ទៃ​ទៀត​នៅ​ប្រទេស​ចិន។ កាល​ពី​សប្តាហ៍​មុន​ មាន​ មនុស្ស​៩នាក់ ​ ត្រូវ​បាន​តុលាកា​ចិន​កាត់ទោស​ឲ្យ​ជាប់​ទោស​ប្រហារ​ជីវិត​ ពី​បទ​បង្ក​ភេរវកម្ម។ គេ​កំពុង​ព្រួយ​បារម្ភ​ថា  ក្រុម​ជន​សង្ស័យ​អាច​ត្រួវ​តុលាកា​​ចិន ​​ធ្វើ​ការ​កាត់​ទោស​ ដោយ​មិន​មាន​សមភាព​និង​ ​ អព្យាក្រិត្យ​ ពោល​គឺ​ពួក​គេ​មិន​បាន​ទទួល​កិច្ច​ការពារ​ខ្លួន​ដោយ​ស្រប​ច្បាប់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ