អានតួអត្ថបទ
ម៉ាឡេស៊ី-សំរាម

ម៉ាឡេស៊ី​ចាប់​បាននិង​បញ្ជួន​​សំរាមខុស​ច្បាប់​១៨៦៤​តោន ទៅរូម៉ានីវិញ

ដោយ​ហេតុ​កូរ៉ូណាវីរុស ព្រំដែន​ជា​ច្រើន​ប្រទេស​បាន​បិទ​មិន​ទទួល​ស្វាគមន៍​មនុស្សម្នា​និងទេសចរ​ទេ ប៉ុន្តែ​ការ​បិទ​ព្រំដែន​នេះ​មិន​អាច​រារាំង​លំហូរ​សំរាម​នៅ​លើ​ភព​ផែនដី​ឡើយ។ អាជ្ញាធរ​ម៉ាឡេស៊ី ទើប​បាន​ទទួល​ទំនិញ​ ដែល​មិន​បាន​កម្មង់​ ​ ដ៏​ច្រើន​មហិមា​មិន​ធ្លាប់​មាន មក​ពីប្រទេស​រ៉ូមានី ចូល​មក​ដល់​ផែរបស់​ខ្លួន។ ជា​សំរាម​ខុស​ច្បាប់​ហើយ និង​ពុល​ខ្លាំង​ទៀត​។

កំពង់ផែ Tanjung Pelepas រកឃើញ​កុងតឺន័រ​សំរាម ចំនួន​១១០ ទម្ងន់​១៨៦៤​តោន នាំ​ចូល​ដោយ​ខុស​ច្បាប់​មក​ពី​រ៉ូម៉ានី
កំពង់ផែ Tanjung Pelepas រកឃើញ​កុងតឺន័រ​សំរាម ចំនួន​១១០ ទម្ងន់​១៨៦៤​តោន នាំ​ចូល​ដោយ​ខុស​ច្បាប់​មក​ពី​រ៉ូម៉ានី TENGKU BAHAR / AFP
ផ្សាយពាណិជ្ជកម្ម

បើ​មើល​ពីក្រៅ គ្មាន​អ្វី​ចម្លែក​សោះ ! កុង​តឺន័រ​ចំនួន​១១០ បាន​ចូល​មក​តោង​​ក្នុង​កំពង់​ផែ​ Tanjung Pelepas របស់​ម៉ាឡេស៊ី​ ដូច​ជាកុងតឺន័រ​​ទំនិញ​រាប់​សិប​ពាន់​ផ្សេង​ទៀតដែរ។ ប៉ុន្តែវត្ថុ​​នៅ​ខាង​ក្នុង មិន​មែនជា​ទំនិញ​ធម្មតា​ទេ គឺ​ជា​កម្ទេច​ដែក​ ជា​សំរាម​នៃ​រោង​ចក្រ​ផលិត​ថែកដែប ដែល​មាន​ផ្ទុក​ទៅ​ដោយលោហៈ​ពុល​ជា​ច្រើន​មុខ ដូច​ជា សង្កសី សំណ និង​កាដមីញ៉ូម។

កុងតឺន័រ​ប្រភេទ​នេះ​ មិន​ត្រឹម​តែ​ខុស​ច្បាប់​ទេ តែ​គ្រោះ​ថ្នាក់​ខ្លាំងណាស់​ ប៉ុន្តែ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ីជិត​ខាង​ រក​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ និង​ញយៗ​ឡើង កុងតឺន័រ​សំរាមខុស​ច្បាប់​​ចូល​មក​ក្នុង​កំពង់​ផែ​របស់​ខ្លួន តាំង​ពី​ចិន​បាន​ប្រកាស​បិទ​ព្រំដែន​មិន​នាំ​ចូល​សំរាម​ តាំង​ពី​ឆ្នាំ​២០១៨​មក។

សំរាម​បាន​ក្លាយ​ជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ។ តែ​នៅ​លើក​នេះ ខុស​ពី​លើក​មុនៗ ​បរិមាណ​នៃ​​សំរាម​ដែល​នាំ​ចេញ​មក​ពី​ប្រទេស​រូមានី មាន​ទំហំ​ធំ​មហិមា​មែន​ទែន​ មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ។ គឺ​មាន​ទំហំ​ដល់​ទៅ ១៨៦៤​តោន​។ ដោយ​គ្មាន​បង្អង់ អាជ្ញាធរ​ម៉ាឡេស៊ី បាន​បញ្ចេញ​ប្រតិក​ម្ម​តបត ដោយ​ស្នើ​សុំ​ទៅ​ប៉ូលិស​អន្តរជាតិីInterpole ឱ្យ​បើក​អង្កេត​​អំពី​ដំណើរ​មក​ដល់​នៃ​ទំនិញ​ខុស​ច្បាប់​នេះ​ និង​បាន​ស្នើ​សុំ​ទៅ​រ៉ូមានី ឱ្យ​មក​ជញ្ជូន​សំរាម​ពុលយក​​ទៅ​វិញ។

នេះ​មិនមែន​ជា​លើកទី​មួយ​ទេ ដែល​ម៉ាឡេស៊ី​ធ្វើ​សំណើ​បែប​បទ​បញ្ជូន​សំរាមត្រលប់​ទៅ​ឱ្យ​​ប្រទេស​ដើម​វិញ​។ កាលពី​ខែ​មករា ឆ្នាំ​២០២០​ មាន​កុងតឺន័រ​សំរាម​ប្លាស្ទិក​ចំនួន​ ១៥០​ បាន​ចូល​មក​ដល់​កំពង់​ផែ​ម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​កាន់​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​វិញ។ កាលណោះ​ ម៉ាឡេស៊ី​បាន​អះអាង​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ហើយ​ថា ម៉ាឡេស៊ី​មិន​មិន​ជា​​​ធុងសំរាម​​របស់​ពិភពលោក​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ