អានតួអត្ថបទ

ចិន៖ យានឆាងអឺ​ទី៥ បាន​នាំ​យក​បំណែក​ថ្ម​នៅ​ឋាន​ព្រះ​ចន្ទមក​ដល់​ផែន​ដី

ថ្ងៃអាទិត្យ​ ទី​៦ធ្នូ យានឆាងអឺ​ទី៥ របស់​ចិន​ បាន​នាំ​យក​បំបែក​ថ្ម​នៅ​ឋាន​ព្រះ​ចន្ទ មក​ដល់​ផែន​ដី។ នេះ ជាជោគជ័យ​ដ៏​សម្បើម លើក​​ទី១ របស់​ទីភ្នាក់​ងារ​អវកាស​ចិន​ ហើយ​ក៏​ជា​ដំណឹង​ដ៏ត្រេកអរ​របស់​ចិន ដែល​ត្រូវ​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ដោយ​កាសែត​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង​។ ដំណឹង​នេះ​ក៏ត្រូវ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​អវកាស​អន្តរជាតិ​ដែរ។​

ចិន៖ យានឆាងអឺ​ទី៥ បាន​នាំ​យក​បំបែក​ថ្ម​នៅ​ឋាន​ព្រះ​ចន្ទ មក​ដល់​ផែន​ដី។
ចិន៖ យានឆាងអឺ​ទី៥ បាន​នាំ​យក​បំបែក​ថ្ម​នៅ​ឋាន​ព្រះ​ចន្ទ មក​ដល់​ផែន​ដី។ - China National Space Administration (CNSA) via CNS/AFP/File
ផ្សាយពាណិជ្ជកម្ម

យានឆាងអឺទី៥ របស់ចិន បានទៅចុះចត នៅ​លើ​ឋានព្រះចន្ទ ប្រកបដោយ​ជោគជ័យ នៅថ្ងៃទី​២ធ្នូ បន្ទាប់​ពីបានចាកចេញ ពីផែនដី កាលពី​ថ្ងៃទី ២៤វិច្ឆិកា។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ធ្នូ​ ផ្នែក​មួយ​របស់​យាន​ឆាង​អឺទី​៥ បាន​នាំ​យក​ថ្ម​ ដែល​តាម​គម្រោងគឺ​​ទំហំ​២គីឡូក្រាម យក​មក​ផែនដី។ នោះ​ជាបំណែក​ថ្ម ​ដែល​គេ​ខួង​ជម្រៅ​២ម៉ែត្រ​ នៅឋាន​ព្រះចន្ទ។

មហាយក្ស ចិន គឺ​​ជាប្រទេស​ទី​៣ ដែល​បាន​ទៅ​ដល់​​ព្រះចន្ទ បន្ទាប់ពី​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត។ ក៏ប៉ុន្តែ នេះ​មិនមែន​ជាលើកទី១​ទេ ដែលភ្នាក់ងារ​អវកាចិន​​បាន​ទៅដល់​ទីនោះ ពោលគឺ​ ចិន​ធ្លាប់​បាន​បញ្ចូន មនុស្ស​គ្រឿង​យន្ត ទៅដល់ព្រះចន្ទពីរដង​រួច​មក​ហើយ ​កាលពី​ឆ្នាំ​២០១៣ និង​២០១៩។ នា​ប៉ុន្មាន​ឆ្នាំក្រោយ​នេះ ចិន មហា​យក្សអាស៊ី ​ប្រឹងប្រែង​​វិនិយោគ​​លុយ​រាប់​ពាន់​លាន​ដុល្លារ​ ក្នុង​គម្រោង​​ស្រាវជ្រាវអវកាស ដើម្បី​តាម​ឱ្យ​ទាន់​អឺរ៉ុប រុស្ស៊ី និង​អាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ