អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក-ជនភៀសខ្លួន

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ជ្រួល​ច្របល់​ខ្លាំង​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​កាប៊ុល

នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ ភាព​ជ្រួលច្របល់ខ្លាំង​នៅឯ​ព្រលានយន្តហោះ​ក្រុង​កាប៊ុល​ បានបណ្តាលឲ្យ​ជនជាតិ​អាហ្វហ្កានីស្ថាន​ចំនួន​ ៧ នាក់​ស្លាប់​។ ប្រឈមនឹង​ស្ថានការណ៍​នេះ​ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ពន្យារ​ពេល​បិទ​បញ្ចប់​បេសកកម្ម​ជ​ម្លៀស​មនុស្ស​ចេញពី​អាហ្វហ្កានីស្ថាន​ដែល​គ្រោង​ធ្វើនៅថ្ងៃ​ទី៣១​ សីហា​ខាងមុខ​។

យោធាអង់គ្លេសប្រកាសនៅថ្ងៃអាទិត្យ ទី២២ សីហានេះថាមានជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ៧ នាក់បានស្លាប់ នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនកកកុញនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។
យោធាអង់គ្លេសប្រកាសនៅថ្ងៃអាទិត្យ ទី២២ សីហានេះថាមានជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ៧ នាក់បានស្លាប់ នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនកកកុញនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។ AP
ផ្សាយពាណិជ្ជកម្ម

យោធា​អង់គ្លេស ​ប្រកាស​នៅថ្ងៃ​អាទិត្យ ទី​២២ សីហានេះថា​ មាន​ជន​ស៊ីវិល​អាហ្វហ្កានីស្ថាន​ចំនួន​ ៧ នាក់បានស្លាប់​នៅក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏ច្រើនកកកុញ​នៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល​។ ឧបទ្ទវហេតុនេះកើតឡើង​ខណៈពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​ប្រឹង​រុល​ប្រជ្រៀត​គ្នាខ្លាំងពេក ​ដើម្បីតែ​អាច​ភៀស​ខ្លួន​ចេញ​ពី​របប​តាលីបង់​។

រយៈពេលមួយ​សប្តាហ៍ ​ចាប់តាំង​ពី​ដណ្តើម​បាន​អំណាច​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​មក​វិញ​ ពួកតាលីបង់​បាន​ប្តេជ្ញាថា​នឹង​កែ​ប្រែ​ច្បាប់​គ្រប់គ្រង​ដ៏​ឃោរឃៅ​ និង​ចាត់​វិធានការ​ឆ្ពោះ​ទៅបង្កើត​រដ្ឋាភិបាល​ចម្រុះ។

ក៏ប៉ុន្តែ​ ប្រជាជន​អាហ្វហ្កានីស្ថាន​ដ៏ច្រើន​ដែលមិនជឿជាក់លើការធានាអះអាងរបស់ពួកតាលីបង់ ​នៅតែភ័យខ្លាច​និង​បន្ត​ព្យាយាម​ភៀសខ្លួន​រហូតបង្ក​ឲ្យ​មាន​សោកនាដកម្ម​នៅឯ​ព្រលាន​យន្តហោះ​។ មាន​ការ​រត់​ជាន់​គ្នា​ ការ​រងរបួស​នៅក្នុងហ្វូង​មនុស្សដ៏ច្រើនណែន​ណាន់​តាន់​តាប់​ដែល​រត់ប្រជែងគ្នា​ដើម្បី​បាន​ឡើង​យន្តហោះ​ចេញ​ពី​អាហ្វហ្កានីស្ថាន​។

ដោយសារ​ចំនួន​មនុស្សច្រើនពេក​ កងទ័ពអាមេរិក​និង​សម្ព័ន្ធមិត្ត​មាន​ការពិបាក​ក្នុងការគ្រប់​គ្រង​ស្ថានការណ៍​ខ្លាំង​ណាស់​។ ហើយក៏ព្រោះ​ស្ថានការណ៍​នៅព្រលានយន្តហោះ​កាន់តែវឹកវរ​ កាលពីថ្ងៃសៅរ៍ម្សិលមិញ​ រដ្ឋាភិបាលអាមេរិក​បានប្រកាសព្រមាន​ពលរដ្ឋខ្លួនកុំឲ្យ​ទៅតំបន់​ក្បែរ​ព្រលាន​យន្តហោះ​ឲ្យសោះ​។

ប្រឈមនឹងស្ថានការណ៍បែបនេះ​ សហភាពភាពអឺរ៉ុប​និយាយថា​បេសកកម្ម​ជម្លៀស​មនុស្សប្រមាណ ៦ ម៉ឺននាក់ឲ្យ​អស់នៅ​ត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខ​មិនអាច​ទៅរួចនោះ​ទេ​ និង​បាន​អំពាវនាវឲ្យ​អាមេរិក​ពន្យារ​ពេល​បិទបញ្ចប់បេសកកម្ម​នៅ​អាហ្វហ្កានីស្ថាន​។

គួរបញ្ជាក់ជូនថា​ ចាប់តាំងពីថ្ងៃទី ១៤ សីហា​រហូតមកទល់នឹងពេលនេះ​ មានមនុស្ស​​ប្រមាណ​ ១ម៉ឺន ៧ ពាន់​នាក់ ត្រូវបានជម្លៀស​ចេញពី​អាហ្វហ្កានីស្ថាន​ ក្នុងនោះមាន​ជនជាតិអាមេរិកាំង​ ២ ៥០០នាក់​។ នេះបើតាមក្រសួងការពារអាមេរិកនិយាយកាលពីថ្ងៃសៅរ៍។ ក្រៅពីនេះ​ មាន​មនុស្សរាប់ពាន់​នាក់​ទៀត ​ត្រូវបានដឹក​ជម្លៀស​ដោយយន្តហោះ​របស់បណ្តា​ប្រទេស​ដទៃ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ