អានតួអត្ថបទ
ថៃ-កូវីដ១៩-ទេសចរណ៍

ថៃសម្រេច​ដាក់កំហិត ​ការធ្វើ​ចត្តាឡីស័ក​១០ថ្ងៃ លើ​អ្នក​ដំណើរ​បរទេស ដើម្បី​ទប់ស្កាត់​កូវីដ​អូមីក្រុង

រដ្ឋាភិបាលថៃ បានសម្រេច​ដាក់កំហិតការធ្វើចត្តាឡីស័កឡើងវិញ ទៅលើអ្នកធ្វើដំណើរចូលប្រទេសថៃ។ នេះគឺជាការសម្រេច កាលពីថ្ងៃអង្គារទី​២១ធ្នូ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដបំប្លែងខ្លួន​អូមីក្រុង តាមរយៈភ្ញៀវទេសចរណ៍​បរទេស ចូលទៅក្នុងប្រទេសថៃ។ វិធានការរិតបន្តឹងជាថ្មីនេះ នឹងមក​បង្ហារការស្ទុះឡើងវិញ នៃវិស័យទេសចរណ៍ ខណៈដែលពេលនេះ គឺជារដូវវិស្សមកាល ដ៏សំខាន់។

អ្នកដំណើរ មកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី ១វិច្ឆិកា ២០២១
អ្នកដំណើរ មកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្រុងបាងកក ថ្ងៃទី ១វិច្ឆិកា ២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

អ្នកដំណើរបរទេស​ ដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ពេល​ធ្វើដំណើរទៅដល់ប្រទេសថៃ គឺត្រូវមានកាតព្វកិច្ច ធ្វើចត្តាឡីស័កចំនួន​១០ថ្ងៃ នៅក្នុង​សណ្ឋាគារ ឬមួយក៏អាចទៅស្នាក់នៅលើកោះភូកេត រយៈពេល​៧ថ្ងៃ មុននឹងអាចចេញមកក្រៅ ធ្វើដំណើរទៅទីកន្លែងផ្សេងទៀតបាន។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដអូមីក្រុង វិធានការថ្មីសម្រេចដោយរដ្ឋាភិបាលថៃនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី​២១ធ្នូ រហូតដល់ថ្ងៃទី ៤ មករាយ៉ាងហោច។ តែយ៉ាងណាវិធានការនេះ នឹងមិនអនុវត្តទៅលើ​អ្នកដំណើរប្រមាណ​ ២សែននាក់ ដែលបានដាក់ពាក្យ ​បំពេញបែបបទចូលប្រទេសថៃរួចរាល់ សម្រាប់សប្តាហ៍ខាងមុខទេ។ នេះបើផ្អែកតាមការបញ្ជាក់ពីលោក Tanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ។​

លោក​បាន​បន្ថែមថា មនុស្សទាំងនេះ អាចចូលប្រទេសថៃបាន ក៏ប៉ុន្តែនឹងត្រូវគោរពវិធានការ​រិតបន្តឹងខ្លះ តួួយ៉ាងដូចជា ការធ្វើតេស្ត PCR ជាលើកទី២។ តែការធ្វើតេស្តនេះ គឺរដ្ឋាភិបាលថៃ ជាអ្នកចំណាយ​ប្រាក់។

គួរបញ្ជាក់ថា ក្រោយការបិទខ្ទប់សឹងទាំងស្រុង អស់រយៈពេល១៨ខែ វិស័យទេសចរណ៍ថៃ បានរងនូវផលប៉ះពាលជាខ្លាំង។ នៅដើមខែវិច្ឆិកា អាជ្ញាធរថៃ បាន​ចាប់​បើកទ្វារ ទទួលទេសចរណ៍ដែលចាក់វ៉ាក់សាំងហើយ មកពីបណ្តាប្រទេសជាង​៦០ប្រទេស ដោយ​ត្រូវបង្ហាញ​លទ្ធផលតេស្តអវិជ្ជមាន។ គិតត្រឹមថ្ងៃទី ២១ធ្នូ យោងតាមតួលេខផ្លូវការ របស់អាជ្ញាធរសុខាភិបាលថៃ នៅថៃគេបានរកឃើញករណីវិជ្ជមានកូវីដអូមីក្រុង ចំនួន​៦៤ករណី ដោយក្នុងនោះមាន ១ករណី ជាករណីឆ្លងក្នុងស្រុក។

ឆ្នាំ​២០២០ សេដ្ឋកិច្ចបានធ្លាក់ចុះខ្លាំងបំផុត គិតចាប់ពីឆ្នាំ​១៩៩៧មក សោយសារតែគ្មានចំណូលពីវិស័យទេសចរណ៍ ដែលជាសរសរទ្រូងដ៏សំខាន់។ ឆ្នាំ២០១៩ ថៃបានទទួលទេសចរណ៍បរទេស ចំនួន​ជិត​៤០លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ