អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​ធ្វើ​តេស្ត​កូវីដ​ទ្រង់ទ្រាយ​ធំ នៅក្រុង​កៀកប៉េកាំង ក្រោយ​រក​ឃើញ​ករណី​អូមីក្រុង

​ស្ថិត​នៅ​ភាគ​ខាង​លិច​រដ្ឋ​ធានី​ប៉េកាំង ក្រុង​កំពង់ផែធានជីន Tianjing បាន​បើក​យុទ្ធនាការធ្វើតេស្ត​រក​កូវីដ​ទ្រង់ទ្រាយ​ លើ​ប្រជាជន​ចំនួន​១៤​លាន​នាក់។ យុទ្ធនាការ​បាន​ចាប់​ផ្តើម​ នៅ​​ថ្ងៃ​អាទិត្យទី ៩មករា​​ បន្ទាប់​ពី​រក​ឃើញ​មាន​ករណី​ឆ្លង​កូវីដ​ជិត​ ២០នាក់ ក្នុង​នោះ ២​នាក់​មាន​ផ្ទុក​មេរោគបំប្លែង​ខ្លួន​ថ្មី អូមីក្រុង។ អាជ្ញាធរ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​ ព្រោះ​ក្រុង​ធានជីន ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ៣០នាទី ពី​ប៉េកាំង​ដែល​ត្រូវ​រៀប​ចំ​កីឡាអូឡាំពិក​រដូវ​រងារប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ចិន​នៅក្រុង​ Tianjin បន្ត​កន្ទុយ​ចាំធ្វើ​តេស្ត​កូវីដ​១៩ ថ្ងៃទី ៩មករា ២០២២
ប្រជាពលរដ្ឋ​ចិន​នៅក្រុង​ Tianjin បន្ត​កន្ទុយ​ចាំធ្វើ​តេស្ត​កូវីដ​១៩ ថ្ងៃទី ៩មករា ២០២២ via REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ឱ្យ​តែ​មាន​ករណី​ឆ្លង​កូវីដ​​ផ្ទុះ​ឡើងក្នុង​សហគមន៍​ម្តងៗ រូបភាព​ស្រែក​​ស្លន់​ស្លោ ​រត់​ជាន់គ្នា​នៅ​តាម​ហាង​ទំនិញ ​មាន​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធសង្គមភ្លាម ពី​ព្រោះវិធានការ​ទប់​ស្កាត់​កូវីដ​នៅ​ចិន​​ មិន​បាន​ប្រែប្រួល​ទេ គិត​ចាប់​ពី​ផ្ទុះជំងឺ​រាត​ត្បាត​នេះឡើងមក។

រកឃើញករណី​វិជ្ជមានកូវីដ​ នៅ​ថ្ងៃសៅរ៍ទី​៨មករា អាជ្ញាធរ​ក្រុង​​​​ធានជីន បានចាប់​អនុវត្ត​វិធានការ​ហ្សេរ៉ូកូវីដភ្លាម ដោយបិទ​ខ្ទប់​ ឃុំ​សង្កាត់​ចំនួន ២៨សហគមន៍។ ស្តង់​ធ្វើ​តេស្ត​រក​កូវីដ​ដោយ​ប្រើ​ម៉ាស៊ីនធំ PCR  បាន​លើក​មកដាក់​បញ្ឈរ ​តាំ​ង​ពី​យប់​​នៅក្រោម​អាគារ​ខ្ពស់ៗ ដើម្បី​ឱ្យ​ព្រលឹម​ឡើង​ថ្ងៃ អាទិត្យ​ទី ៩មករា ក្រុមការងារ​អាច​ចាប់ធ្វើ​តេស្ត​ស្វែងរក​ករណី​វិជ្ជមាន លើ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទាំង​​ជាង​១៤លាននាក់​។​ ​

ជា​លទ្ធផល​ អាជ្ញាធរបាន​​រក​ឃើញ​ករណី​ឆ្លង​ថ្មី​១៨នាក់​បន្ថែម​ពីលើករណីវិជ្ជមាន​កូវីដ​​ដំបូង​​២នាក់​ ដែលម្នាក់​​ជា​សិស្ស​នៅសាលា​បឋម​សិក្សា និង​ជា​អ្នក​​មើល​ក្មេង​។ ការ​វិភាគ​បាន​បង្ហាញ​ទៀតថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ ពីរ​នាក់​មាន​ផ្ទុក​អូមីក្រុង ប៉ុន្តែ​គេ​នៅ​ពុំទាន់​ដឹង​ថាអំពី​ប្រភព​នៃការ​ចម្លង​នេះ​នៅឡើយទេ។

ភ្លាម​មួយ​រំពេច​ ស្ថានីយ៍​រថភ្លើង​ក្រោមដី បណ្តាញ​រថយន្តក្រុង​ត្រូវ​បិទ ប្រជាពលរដ្ឋ​ក្នុង​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ចាក​ចេញ​ពីក្រុង​ លើក​លែង​តែ​ករណី​ចាំបាច់បំផុត។ គណៈកម្មការ​ពាណិជ្ជកម្ម​​​ក្រុង​ធានជីងបាន​ចេញ​​ផែនការ​សង្គ្រោះ​បន្ទាន់​ ដើម្បីធានា​ផ្គត់ផ្គង់និង​រក្សា​ស្ថិរភាព​​ស្បៀងអាហារ​ និងសេចក្តី​ត្រូវ​​ចាំបាច់​ជាង​គេ​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់ ​ក្នុង​ជួរ​​គណៈកម្មការ​ ក្រុង​មានអង្ករ មី ប្រេង​ក្នុង​ស្តុក​សម្រាប់​រយៈ​ពេលមួយ​ខែប៉ុណ្ណោះ។ កាលពី​ខែ​វិច្ឆិកា រដ្ឋាភិបាល​ធ្លាប់​ទាំង​បាន​ប្រកាស​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​រៀបចំ​ស្បៀងអាហារ​ទុកបំរុង​សម្រាប់​រដូវ​រងារ​ផង។

​​ជា​វិញ្ញាសា​ថ្មី​មួយ​ទៀត​សម្រាប់​​យុទ្ធសាស្ត្រ​ គ្មានកូវីដ​សោះ “ហ្សេរ៉ូកូវីដ”​ អូមីក្រុងបាន​រំកិលមក​កាន់​តែកៀក​​ប៉េកាំង ដែលត្រូវ​ទទួល​រៀប​ចំ​កីឡាអូពិក​​រដូវ​រងារ​ខែកុម្ភៈ​​នេះ​ផង។ សូម​បញ្ជាក់​ថា​ ធានជីង ស្ថិត​នៅចម្ងាយ​តែប្រមាណ​​ពីរ​ម៉ោង ពី​ប៉េកាំង តាម​ផ្លូវ​ឡាន និង​​តែកន្លះម៉ោងប៉ុណ្ណោះ​បើ​ជិះ​រថភ្លើង​ល្បឿន​លឿន។ ហើយក្រុង​ធានជីង​ជា​ច្រកចូល​ដ៏សំខាន់​ឆ្ពោះ​ទៅ​រដ្ឋធានី​ប៉េកាំង។ តាំងពី​ខែ​ក្តៅ​ឆ្នាំ២០២០មក រាល់​ជំនួប​ការ​ទូត និងជំនួប​​ជាន់​ខ្ពស់​អន្តរជាតិ​​ប្រព្រឹត្ត​ទៅ​ក្នុង​ក្រុង​កំពង់ផែនេះ​​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ