អានតួអត្ថបទ
ចិន-បាតុកម្ម

ចិន​ធ្វើ​បាតុកម្ម​ដ៏​កម្រមួយ​​​ប្រឆាំង​អំណាច​មូលដ្ឋាន​ពុករលួយ

ដោយ​ហេតុ​តែ​ធនាគារ​ជួប​​បញ្ហា​មិន​អនុញ្ញាត​ឱ្យ​អតិថិជន​ដក​លុយ​បាន ពលរដ្ឋ​ចិន​ជា​ច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ទី ១០​កក្កដា​២០២​២​នៅ​​ខេត្ត​ហេណាន់ ប្រឆាំង​នឹង​អាជ្ញាធ​រ​មូលដ្ឋាន​តែ​ម្តង ពី​បទ​ពុករលួយ។ នេះ​ជា​បាតុកម្ម​ដ៏​កម្រ​បំផុត​នៅក្នុង​ប្រទេស​ចិន។

ពលរដ្ឋ​ចិន​នៅ​ហេណាន់ ថតលេខ​កូវ​ QR មុននឹង​អា​ចចូល​ក្នុងផ្សារ​
ពលរដ្ឋ​ចិន​នៅ​ហេណាន់ ថតលេខ​កូវ​ QR មុននឹង​អា​ចចូល​ក្នុងផ្សារ​ AP
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​សេដ្ឋកិច្ច​​​បន្ថយ​ល្បឿន​បាន​ជំរុញ​ឱ្យ​ធនាគារ​ចំនួន​៤ នៅ​ខេត្ត​ហេណាន់ ជួប​ការលំបាក និង​ បង្កក​លុយមិន​ឱ្យ​​អតិថិជនបើក​យក​ប្រាក់​ទេ តាំងពី​ពាក់​កណ្តាល​ខែ​មេសា​មក។ ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​រាប់​ពាន់​នាក់​ជាប់​កុនលុយ​​មិន​អាច​ដក​ប្រាក់​សន្សំ​មក​ចាយ​វាយបាន និង​ ​ហ៊ាន​ប្រថុយ​ចុះ​ធ្វើ​បាតុកម្ម​រប៉េះរបោះ​ តាំង​ពី​ពេល​នោះ​មក ហើយ​ក្លាយ​ជា​​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​អាទិត្យទី ១០កក្កដា​២០២២​នេះ។

ក្នុង​ចំនួន​ដល់​ទៅ​​​ជា​ច្រើន​ពាន់​​នាក់​ ប្រជាជន​ចិន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​​ទីស្នាក់ការ​ធនាគារ​កណ្តាល​របស់ចិន នៅ​Zhengzhou រដ្ឋធានី​របស់​ខេត្ត​ហេណាន់។ នេះ​បើតាមប្រភព​ព័ត៌មាន​ផ្តល់​​បាតុករ​ជា​ច្រើន​នាក់​ដែល​សុំឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​មិន​បញ្ចេញ​ឈ្មោះ។ នៅ​ក្នុង​រូបភាព​វីដេអូ​ដែល​AFP មិន​អាច​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​បាន គេ ឃើញ​បាតុករ​រង​ការ​បង្ក្រាប ដោយ​វាយ​ដំ ឱ្យ​រង​​របួស​ យ៉ាង​សាហាវ​បំផុត ពី​សំណាក់​ភ្នាក់ងារ​ស៊ីវិល។

អាជ្ញាធរ​មូលដ្ឋាន​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់​ទាក់ទង​នឹង​បាតុកម្ម​ ប៉ុន្តែ​បាន​ប្រកាស​ចាប់​ខ្លួន​ក្រុម​ជន​ខិលខូច​ដែល​​ធ្វើ​សកម្មភាព​​ហិរញ្ញវត្ថុ។

នៅ​ក្នុង​ប្រទេស​ចិន ដែល​ប្រកាន់​​អំណាច​ផ្តាច់ការ ដើម្បី​រក្សា​ស្ថិរភាព​សង្គម​ បាតុកម្ម​ជា​ករណី​ក៏​កម្រ​បំផុត ព្រោះ​អាជ្ញាធរ​តែង​បង្ក្រាបនិង​បំបែក​ មុន​ចលនា​​កកើតចេញ​ជា​រូប​រាង​ទៅ​ទៀត​។ ប៉ុន្តែ​ដោយ​​អស់​សង្ឃឹមខ្លាំងពេក​ បើ​ទោះ​បី​ជា​ត្រូវ​​ប្រឈម​នឹងការ​ចាប់​ខ្លួន និង​ការ​តាម​ចាប់​ខ្លួន​ក៏​ដោយ ក៏​ប្រជាជន​ចិនខ្លះនៅ​តែ​​​ហ៊ាន​ចុះ​ថ្នល់ បរិហារ​អំពី​​ពុក​រលួយ​និង​ការ​ឃុបឃិត​របស់​អាជ្ញាធរមូលដ្ឋាន។ គេ​សង្ស័យ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ ទំនង​ជា​បានលួច​កែ​បណ្ណសុខភាព​កូវីដ​របស់​បាតុករខ្លះ​ឱ្យមាន​ព៌ណ​ក្រហម​ ពណ៌ជាប់​បម្រាមមិន​អាច​ដើរហើរបាន​។ ដើម្បី​​អាចមាន​សិទ្ធិ​ចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អាគារ​ធំៗ ផ្សារ​ទំនើប ឬ​ទីសាធារណៈ​ទាំងឡាយ និង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​នានា ពេល​រដ្ឋ​ចិន​ត្រូវ​បង្ហាញ​បណ្ណ​សុខភាព​កូវីដ។ ពលរដ្ឋ​ព្រម​ប្រើ​បណ្ណនេះដោយ​ពេញ​ចិត្ត​ ប៉ុន្តែ​អាជ្ញាធរ​ចិន​ទំនង​ឆ្លៀតតាមដាន​មនុស្ស​តាម​រយៈ​​បណ្ណនេះផង។

ក្រៅ​អំពី​ធនាគារ​ទាំងបួន​នៅ​ហេណាន់ ស្ថាប័ន​ធនាគារចិន​ ​នៅទីផ្សេង​ៗ​ក្នុង​ប្រទេស​ ក៏​កំពុង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ផុយ​ស្រួយ​ខ្លាំង​ដែរ។ នេះ​បើតាម​អ្នក​វិភាគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ