អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

សកម្មជនអ៊ីរ៉ង់អំពាវនាវឲ្យមានបាតុកម្មទ្រង់ទ្រាយធំជាថ្មីម្តងទៀតបន្ទាប់ពីអាមេរិកបញ្ចេញសំឡេងគាំទ្រ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្តែងការគាំទ្រចំពោះក្រុមបាតុករថាជា "ស្ត្រីដ៏ក្លាហានរបស់អ៊ីរ៉ង់"  ខណៈដែល ការតវ៉ាខឹងសម្បារចំពោះទង្វើរបស់ប៉ូលីសសីលធម៌ បានឈានចូលដល់សប្តាហ៍ទីប្រាំ។ សកម្មជនអ៊ីរ៉ង់បានអំពាវនាវឱ្យមាន បាតុកម្មទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេសជា​ថ្មី​ម្តងទៀត  អំពីការស្លាប់របស់ស្រ្តីវ័យក្មេង Mahsa Amini បន្ទាប់ពីបានចាប់ខ្លួន​ពី បទការស្លៀកពាក់មិនសមរម្យ ទៅតាមច្បាប់សាសនាអ៊ីស្លាម។

បាតុករគាំទ្រ Mahsa Amini លើកផ្លាកនៅពេលលោក​ Joe Biden មកដល់សកលវិទ្យាល័យ Irvine Valley Community ថៃ្ង១៤តុលា ២០២២
បាតុករគាំទ្រ Mahsa Amini លើកផ្លាកនៅពេលលោក​ Joe Biden មកដល់សកលវិទ្យាល័យ Irvine Valley Community ថៃ្ង១៤តុលា ២០២២ AP - Carolyn Kaster
ផ្សាយពាណិជ្ជកម្ម

បាតុករតាមដងផ្លូវ ពោរពេញទៅដោយស្ត្រីវ័យក្មេង ក្លាហានឈរតវ៉ានៅជួរមុខ ស្រែកអំពាវនាវដោយប្រើពាក្យស្លោកប្រឆាំងនិងរដ្ឋាភិបាល។ ស្រ្តីបាតុករ​មួយចំនួន​បាន​ដោះ​គ្រវែង​ក្រណាត់ទទូរក្បាល​របស់​ពួកគេ ហើយប្រឈមមុខជាមួយកងកម្លាំងសន្តិសុខនៅតាមដងផ្លូវដោយមិនរ៉ារែក។ ការខឹងសម្បារនេះបានកើតមាន បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ថា ស្រ្តី​វ័យ ២២ឆ្នាំ ម្នាក់បានស្លាប់កាលពីថ្ងៃទី ១៦ ខែកញ្ញា ​នៅក្នុងអំឡុងពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​សីលធម៌។

រលកនៃការតវ៉ា ដែលមិនធ្លាប់មានពីមុនមកបានផ្ទុះឡើងនៅតាមដងផ្លូវ បង្កឲ្យមានអំពើហិង្សា និងភាពចលាចលក្នុងប្រទេស​អ៊ីរ៉ង់។ ការ​ស្លាប់​របស់ Mahsa Amini  បាន​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក        ​អំពី​​សំលៀកបំពាក់ដែល គិតថាសមរម្យចំពោះស្រ្តី ហើយធ្វើឲ្យមានការបើកវេទិកាតាមប្រពន្ធអ៊ីនធឺណិតដោយសកម្មជន ក្នុងការប្រមូល ទាក់ទាញអ្នកគាំទ្រ ប្រឆាំងនិងទង្វើរបស់រដ្ឋាភិបាលនេះ។

ក្រុមបាតុករនេះក៏បានទាក់ទាញការគាំទ្រពីប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​សុក្រនេះ​ថា ​អាមេរិកនិង​ឈរ​ជាមួយ​ពលរដ្ឋ​ និង ​ស្ត្រី​ដ៏ក្លាហាន​របស់​អ៊ីរ៉ង់​។ លោក បានសង្កត់ធ្ងន់ថា ស្ត្រីមានសិទ្ធិក្នុងការសៀកពាក់តាមចិត្តរបស់ពួកគេ ហើយប្រមានថា អ៊ីរ៉ង់ត្រូវតែបញ្ឆប់អំពើហិង្សាលើពលរដ្ឋរបស់ខ្លួន ខណៈដែលពួកគេកំពុងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេតែប៉ុនោះ។

អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០៨នាក់ ត្រូវបានស្លាប់នៅក្នុងការបង្ក្រាប ដ៏ឃោរឃៅ​​ ឥតឈប់ឈរ។​ ក្នុងនោះមានអនីតិជន ២៣ នាក់បានស្លាប់ដោយវាយប្រហារបង្ក្រាបមិនរើសមុខនេះ ។ ការបង្រ្កាបដោយបង្ហូរឈាមនេះបានទាក់ទាញការថ្កោលទោស ពីចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក។

យ៉ាងណាមិញមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាន​ចោទប្រកាន់ ដាក់កំហុសលើប្រទេសលោកខាងលិច ថាបាន​ញុះញង់​ឱ្យ​មានការ​តវ៉ានេះទៅវិញ។ អ៊ីរ៉ង់ ក៏បានថ្កោលទោសប្រធានាធិបតីបារាំងផងដែរ ដោយចោទប្រកាន់ថា​ សុន្ទរកថារបស់លោក Macron បង្ហាញពីភាពសាមគ្គី     លើកទឹកចិត្តដល់អ្នកបំពានច្បាប់។

ឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានបាតុកម្មជាថ្មីនេះ ក្រុមប្រឹក្សាសម្របសម្រួលអភិវឌ្ឍន៍អ៊ីស្លាម បានជំរុញឱ្យប្រជាជនចូលរួមគាំទ្ររដ្ឋាភិបាលវិញ។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​រៀបចំ​ការ​ប្រមូល​ផ្តុំ​ដោយ​ ​មាន​ការ​ចូល​រួម​ ពី​ស្ត្រី​ស្លៀក​ឈុត​ពណ៌​ខ្មៅ ​គ្របពី​ក្បាល ដល់ចុងជើង ដើម្បីទាញយកការគាំទ្រនេះ។  

កងកម្លាំងសន្តិសុខក៏បានធ្វើយុទ្ធនាការចាប់ខ្លួនមនុស្សយ៉ាងច្រើន រួមមានសកម្មជនវ័យក្មេង អ្នកកាសែត និង សិស្សានុសិស្ស ។ សិស្សសាលាខ្លះត្រូវបានចាប់ខ្លួននៅក្នុងថ្នាក់រៀន បញ្ជូនទៅមជ្ឈមណ្ឌលផ្លូវចិត្ត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ