អានតួអត្ថបទ

ចិន៖ ​ក្រមហ៊ុន​រថយន្ត​ច្រើនឡើងៗ ងាកទៅ​ផលិត​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី

សករាជ​នៃ​រថយន្ត​ប្រើប្រេង​សាំង​ ជិត​ចប់​ហើយ នៅប្រទេស​ចិន​។ ក្រុម​ហ៊ុន​ផលិត​រថយន្ត​ច្រើនឡើងៗ ងាកទៅផលិតរថយន្តដើរដោយថាមពលអគ្គិសនី ហើយ​ ក្រុមហ៊ុន​ចិនក្នុង​វិស័យ​នេះ​ នឹង​ដើរ​លឿន​ជាង​ក្រុមហ៊ុន​ប្រទេស​ផ្សេងទៀត​នៅ​បស្ចិម​ប្រទេស។ នេះបើតាម​ការ​វិភាគ​របស់​អ្នក​ជំនាញឧស្សាហកម្ម​រថយន្ត​ នៅក្នុង​ឱកាស​ដែល​ រដ្ឋអំណាច​ចិន រៀបចំពិព័រណ៍​រថយន្ត ​ ​នៅ​ក្រុង​សៀង​ហៃ ។ ​

An executive of BMW speaks as he unveils a BMW i7 M70, its new electric flagship sedan during the press day of the Auto Shanghai 2023 at the National Exhibition and Convention Center in Shanghai, China, Tuesday, April 18, 2023. Global and Chinese automakers plan to unveil more than a dozen new electric SUVs, sedans and muscle cars this week at the Shanghai auto show, their first full-scale sales event in four years in a market that has become a workshop for developing electrics, self-driving cars and other technology. (AP Photo/Ng Han Guan)
An executive of BMW speaks as he unveils a BMW i7 M70, its new electric flagship sedan during the press day of the Auto Shanghai 2023 at the National Exhibition and Convention Center in Shanghai, China, Tuesday, April 18, 2023. Global and Chinese automakers plan to unveil more than a dozen new electric SUVs, sedans and muscle cars this week at the Shanghai auto show, their first full-scale sales event in four years in a market that has become a workshop for developing electrics, self-driving cars and other technology. (AP Photo/Ng Han Guan) AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

នៅ​សៀងហៃ ជាទី​ដែល​ ចិន​  រៀបចំ​ពិព័រណ៍​រថយន្ត ២ ឆ្នាំ​ធ្វើ​ម្តង។  ឆ្នាំ​នេះ ​ចិន​​ មាន​រថយន្ត «៩៤​ម៉ាក់ និង​៣០០ ម៉ូដែល​»។ ​ អ្នក​ទទួល​ខុស​ត្រូវ​ម៉ាក់រថយន្ត​អង់គ្លេស​ Lotus លោកMike Johnstone មាន​​ប្រសាសន៍​ប្រាប់​ ភ្នាក់ងារព័ត៌មានបារាំង AFP ថា​ «អនាគត ចាប់ផ្តើម​ពីទីនេះ ឥលូវនេះ ក្រុង​​សៀងហៃ​នេះហើយ​ដែល​នឹង​កែប្រែ​ទីផ្សាររថយន្ត​ពិភពលោក​។ »

សហព័ន្ធ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០២២ ការ​លក់​រថយន្ត​ដើរដោយ​ចរន្ត​ថាមពល​អគ្គិសនី គឺ​លក់ដាច់​ទ្វេដង។​ ក្នុង​មួយ​ឆ្នាំ​នេះ គេព្យាករទៀតថា ចិន​ មាន​រថយន្ត​ដើរ​ដោយ​ថាមពល​​អគ្គិសនី ចំនួន​​ប្រមាណ​៤០% នៅ​ទីផ្សារ​រថយន្ត​ប្រភេទ​នេះ នៅលើពិភពលោក។​

នេះក៏ព្រោះតែ «​ជាង​២០ឆ្នាំហើយ ចិន​ រៀបចំ​ប្រុង​ជើងការ»។​ នេះបើតាម​ អ្នក​វិភាគ​ទីផ្សារ​និង​អ្នក​ជំនាញ​ខាង​ឧស្សហកម្ម​រថយន្ត បង្ហាញ​ការ​យល់ឃើញ​ប្រាប់ទៅ​ទី AFP ​ថ្ងៃសៅរ៍​ ទី២២មេសា​ ​។ តាំងតែ​ពី​អំលុង​ឆ្នាំ​២០០០ មកម្ល៉េះ ជាង​២ទសវត្សរ៍ហើយ ដែ​ល​ រដ្ឋអំណាចកណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន​ចិន បាន​ចាក់​ចូល​កញ្ចប់​ថវិការ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ផលិត​រថយន្ត​​ដើរ​ចរន្តថាមពលអគ្គិសនី។ ​​ដោយសារតែ​មាន​ជំនួយ​គាំទ្រ​ឧបត្ថម្ភធន និង​ការ​សម្រាល​ពន្ធ​នៅក្នុង​ដំណើរ​ការ​ផលិត និង​បន្ថយ​បញ្ចុះ​ពន្ធ​លើ​គ្រឿង​​សម្ភារៈ​បរិក្ខារ​រថយន្ត​ គឺធ្វើ​ឲ្យ​វិស័យ​ផលិត​រថយន្តចិនដើរដោយ​រថយន្ត​អគ្គិសនី​ ស្ទុះ​ឡើង​ជាលំដាប់។

ប្រភព​ពី​ទូរទស្សន៍​ជាតិ​ចិន CCTV, ក្រុម​ហ៊ុន​ចិន​មួយ​នៅ ​Shenzhen ​ខេត្តខាង​ត្បូង​ស្រុក​ចិន គឺ​បង្ហាញ​កម្មវត្ថុ​ផលិត​រថយន្ត​នាំចេញ ៣ សែន​គ្រឿង នៅឆ្នាំ​២០២៣ នេះ ដែល​ឆ្នាំ​ទៅមិញ ត្រឹមតែ​៥ម៉ឺន​គ្រឿង​ប៉ុណ្ណោះ។

នៅប្រទេស​ចិន គ្រាន់តែខេត្ត​ Guangdong មួយប៉ុណ្ណោះ​​ គឺ​មា​នស្ថានីយ​សាកអគ្គិសនីសម្រាប់​ឡាន​ ច្រើន​ជាង​ ចំនួន​ស្ថានីយសាកអគ្គិសនីនៅ សហរដ្ឋអាមេរិក​ ទាំង​មូល​។ នេះបើតាម​ទិន្នន័យ​របស់​សារព័ត៌មាន Bloomberg។

មហាយក្ស ចិន ជាប្រទេស​ឧស្សាហកម្ម​ បញ្ចេញ​ផ្សែង​ពុល​ច្រើន​ជាង​គេ​លើកពិភពលោក តែ​ប្រទេស​នេះ​បាន​កំណត់​គោល​ដៅ​ផលិត​រថយន្ត​​ ​មិន​ឲ្យ​បំពុល​បរិស្ថាន​ នៅ​រវាង​ឆ្នាំ​២០៣៥។ ការ​ផលិត​រថយន្ត​ដើរដោយ​ចរន្តអគ្គិសនី គឺជា​ដំណាក់​កាល​ដ៏សំខាន់​មួយ សម្រាប់​ឈាន​ទៅ​គោល​របស់​ ចិន​​ ក្នុងវិស័យ​បរិស្ថាន​អាកាស៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ