អានតួអត្ថបទ
កម្ពុជា

លោក​ សម​ រង្ស៊ី៖​ ​ទេស​ភាព​​នយោ​បាយ​នៅ​​​កម្ពុជា​​​បាន​ផ្លាស់​ប្ដូរ​ក្រោយ​​ការ​​បោះឆ្នោត​​និតិកាល​ទី៥​​

ដូច​ការគ្រោងទុក លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​ប្រហែល១ម៉ឺន​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី ២៦ សីហានេះ។ នៅ​ក្នុង​រាជធានី​ភ្នំពេញ ខ្លឹមសារ​​នៃ​សុន្ទរកថាទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ធ្ងន់​ជាង​ខ្លឹមសារ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ធ្លាប់​បាន​ធ្វើ​​​កន្លងមក ​នៅ​តាម​បណ្តា​ខេត្ត​នានា។

លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ប្រហែល១ម៉ឺន​នាក់​ បានមក​ជួបជុំគ្នា​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ស្តាប់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ​ថ្លែង​សារ​ អំពី​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​នេះ ទាក់ទង​នឹង​ការបោះឆ្នោត។ ជាការ​ជួបជុំ​ជា​លើក​ទី២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ឈ្មោះថា "វេទិកា​ម្ចាស់ឆ្នោត​ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌"។ ពី​វេទិកា​ទល់មុខ​អ្នក​គាំ​ដ៏​ច្រើន លោក​សម រង្ស៊ី​ បាន​មិនបាន​ខ្លា​ចនឹង​ស្រែក​ដាក់​មេក្រូ​ ប្រាប់​អ្នកគាំទ្រ​ទេ​ថា ទេសភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​នីតិកាល​ទី៥នេះ បាន​ផ្លាស់ប្តូ​រហើយ។

ការផ្លាស់ប្តូរ ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​មិនបាន​និយាយ​ដល់​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ដូច​មុន​ទៀត​ទេ ប៉ុន្តែ ​ជាការ​ផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ ដែល​ទាក់ទង​នឹង​តុល្យភាព​អំណាច​នៅក្នុង​រដ្ឋសភា តាមរយៈ​ការបោះឆ្នោត។

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​ផ្តើម​សុន្ទរកថា ដោយ​ប្រកាស​អំពី​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានធ្វើអោយ​អ្នកគាំទ្រ​ហ៊ោ​​រ​យ៉ាងខ្លាំង។ ប៉ុន្តែ​ជា​ជ័យ​ជំ​នះ​​របស់​គណបក្ស​នេះ​ នៅក្នុង​ទីក្រុង​ភ្នំពេញ។ ចំពោះ​លោក​កឹម សុខា ជ័យ​ជំ​នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​រាជធានី គឺ​​តំណាងអោយ​ជ័យ​ជំ​នះ​​ពិតប្រាកដ​ ដែល​ចេញពី​ឆន្ទៈ​របស់​អ្នកបោះឆ្នោត។

គួររម្លឹកថា យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជា​តិ​បានទទួល៧អាសនៈ លើស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានទទួល៥អាសនៈ នៅ​រាជធានី​ភ្នំពេញ។

មេដឹកនាំ​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានធ្វើ​ដំណើរ​ជួបជុំ​អ្នកគាំទ្រ​ជា​លើក​ទី២ នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​នៅ​ភ្នំពេញ​នេះ ខណៈដែល​គណបក្ស​នេះ​កំពុងតែ​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ