ជំរឿនដីកសិកម្មធ្វើឡើងក្នុងពេលដែលជម្លោះដីធ្លីកំពុងបន្តរីករាលដាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៥
ក្រសួងផែនការកាលពីថ្ងៃ ពុធ ទី២០ សីហា ម្សិលមិញ បានប្រកាសផ្សព្វផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃជំរឿនកសិកម្មនៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣។ ជំរឿនកសិកម្មនេះបានចាប់ផ្តើមធ្វើកាលពីខែមេសា និង ខែឧសភា ឆ្នាំ ២០១៣ ហើយបានរកឃើញពីទំហំផ្ទៃដីសរុបសម្រាប់ធ្វើកសិកម្ម និង ចំនួនសរុបក្បាលដីសម្រាប់ធ្វើកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរជាដើម។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅត្រូវថាការធ្វើជំរឿននេះ បានកើតឡើងក្នុងពេលរឿងជម្លោះដីធ្លីនៅកម្ពុជាកំពុងបន្តរីករាលដាលមិនឈប់ឈរ។ សង្គមស៊ីវិលដែលធ្វើការលើបញ្ហាដីធ្លីយល់ឃើញថា របាយការណ៍នៃជំរឿនបឋមនេះមិនមានភាពសុក្រឹតនោះទេ។