អ្នកគាំទ្របក្សLDPហែក្បួនឃោសនាបោះឆ្នោតដោយមានរបៀបរបបនិងចំណាយលុយដោយខ្លួនឯង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៧
ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃទី៦ហើយនៃដំណើរការឃោសនាបោះឆ្នោតរបស់បក្សនយោបាយនានានៅកម្ពុជា។ សម្រាប់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) នៅថ្ងៃនេះមិនមានការហែក្បួនធំដុំអ្វីទេ គឺគ្រាន់តែចាក់ធុងបាស់នៅមុខស្នាក់ការបក្ស និងតាមរ៉ឺមក់កង់បីមួយចំនួនប៉ុណ្ណោះ។ នេះក៏ព្រោះថា បក្សLDP បានហែក្បួនធំម្តងរួចមកហើយកាលពីថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត។ អ្វីជាការកត់សម្គាល់ ការហែក្បួនរបស់បក្សនេះ គឺធ្វើឡើងដោយមានរបៀបរៀបរយ។ មិនតែប៉ុណ្ណោះ ប្រមុខបក្សLDP ក៏បានអះអាងថា អ្នកដែលចូលរួមហែក្បួនឃោសនាបក្សសុទ្ធតែបានប្រើប្រាស់ថវិកាខ្លួនឯងថែមទៀត។ តទៅនេះ សូមស្ដាប់បទយកការណ៍ដែលរៀបចំជូនដោយវណ្ណ សុគន្ធា៖