អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​លើ​​អ្នក​កាសែត​​នៅតែ​​កើត​មាន​​ បើ​​ទោះបី​​ពេលនេះ​​គ្មាន​​ករណី​​ឃាតកម្ម​​កើត​ឡើង​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ​គឺជា​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​។ ​សង្គម​ស៊ីវិល​ចំនួន​៤២​ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​និទណ្ឌភាព​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន​នេះ។ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បញ្ហា​និទណ្ឌភាព​នេះ​។​ ក្នុងនោះ​ដែរ​ មេ​សារព័ត៌មាន​ធំៗ​ និង​អង្គការ​សិទ្ធិមនុស្ស ​បាន​កត់សម្គាល់​ដូចគ្នា​ថា ​បើ​ទោះបី​ពេលនេះ​ មិនមាន​ករណី​សម្លាប់​អ្នកកាសែត​កើតឡើង​ដូច​ពេល​មុន​ ប៉ុន្តែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវច្បាប់​ និង​ការ​គំរាម​កំហែង​លើ​អ្នកកាសែត​នៅតែ​បន្ត​កើត​មាន​។

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ