អានតួអត្ថបទ
កម្ពុជា

លោក​រៀល ខេ​ម​រិ​ន្ទ្រ៖ ទោះបី​មានការ​រារាំង តែ​ពលរដ្ឋ​នឹង​ជំ​នះ​ទៅ​ឲ្យ​ដល់​បង្គោល​ព្រំដែន

បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ ក្រុម​ប្រជាពលរដ្ឋ យុវជន និង​ព្រះសង្ឃ ដឹកនាំ​ដោយ​លោក​រៀល ខេ​ម​រិ​ន្រ្ទ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តស្វាយរៀង ដើម្បី​ពិនិត្យមើល​ជាថ្មី​បង្គោល​ព្រំដែន​លេខ២០២ និង ២០៣ ។ លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ទោះបី​មានការ​រារាំង តែ​ក្រុម​ប្រជាពលរដ្ឋ​នឹង​ជំ​នៈ​ទៅ​ឲ្យ​ដល់​ចំណុច​បង្គោល​ព្រំដែន ដើម្បី​ពិនិត្យមើល​បាន​ជាក់ស្តែង។

លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​
លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ @Real Camerin
ផ្សាយពាណិជ្ជកម្ម

លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​បញ្ជាក់ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ​ទៅ​ខេត្តស្វាយរៀង​នៅ​ថ្ងៃស្អែក​នេះ គឺ​ចង់ទៅ​មើល​ដល់​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម​លេខ២០២ និង២០៣ ផ្ទាល់​ទាំងអស់គ្នា​តែម្តង។ តាម​គម្រោង តំណាងរាស្ត្រ​រូបនេះ នឹង​ដឹកនាំ​ក្រុម​ប្រជាពលរដ្ឋ យុវជន និង ព្រះសង្ឃ​ចំនួន​ជាង២ពាន់​នាក់​ចុះទៅ​ពិនិត្យមើល​ចំណុច​ព្រំដែន​កម្ពុជា វៀតណាម នៅក្នុង​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

អាជ្ញាធរខេត្ត​ស្វាយរៀង បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹម១០០នាក់​ប៉ុណ្ណោះ ចូល​ទៅដល់​ចំណុច​នោះ។ ចំណុច​ដែល​ធ្លាប់បាន​ប៉ះ​ទ​ង្គិះ​គ្នា​ម្តង​រួចមកហើយ​រវាង​ពលរដ្ឋ​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃទី២៨ មិថុនា​កន្លង​ទៅដោយ​បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង។ លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​សង្កត់ធ្ងន់ថា បើ​មើ​លពី​ចម្ងាយ​ដូច​អាជ្ញាធរខេត្ត​កំណត់​នោះ វា​ប្រៀបដូចជា​មើល​តាមរយៈ​ផែនទី​ដូច្នេះ​ដែរ។ លោក​ក៏បាន​បញ្ជាក់ដែរថា បន្ទាប់​ចុះទៅពិនិត្យ​រួច លោក​នឹង​រាយការណ៍​ទៅ​រដ្ឋាភិបាល និង​រដ្ឋសភាជាតិ ដើម្បី​បញ្ជាក់ថា វៀតណាម​គោរព​តាម​ការ​

ព្រមព្រៀងគ្នា​ជាមួយ​កម្ពុជា​ដូច​នៅក្នុង​កិច្ចប្រជុំ​បញ្ហា​ព្រំដែន​ឫ​យ៉ាងណា។
គួរ​បញ្ជាក់ថា គម្រោង​ចុះទៅ​ពិនិត្យមើល​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​យុវជន​នេះ គឺ​បន្ទាប់ពី​ក្រុមការងារ​ពិសេស​កម្ពុជា វៀតណាម​ចុះទៅ​ដល់ទី​នោះដែរ​កាលពី​ថ្ងៃទី១៦ កក្កដា ដើម្បី​អង្កេត​ស្រាវជ្រាវ​ពី​អំពើហិង្សា​រវាង​ពលរដ្ឋ​កម្ពុជា និង​វៀតណាម។ ក្រុមការងារ​ពិសេស​បាន​ឯកភាពគ្នា​លើ​បញ្ហា​ចំនួន ធំៗ ដែល​រួមមាន ការប្តេជ្ញា​មិន​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា ដូច​កាលពី​ថ្ងៃទី ២៨មិថុនា ឆ្នាំ ២០១៥ សារជាថ្មី។ និង​ឯកភាព​គោរព​រួមគ្នា នូវ​រាល់​សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ហើយ និង​សេចក្តីប្រកាស​ព័ត៌មាន​រួម​កម្ពុជា-វៀតណាម ថ្ងៃទី ១៧មករា ឆ្នាំ ១៩៩៥។

លោក​រៀល ខេ​ម​រិ​ន្ទ្រ បាន​ហៅ​ការចុះទៅ​របស់​ក្រុមការងារ​ពិសេស​កម្ពុជា វៀតណាម​នោះ​ថា គ្រាន់តែ​ធ្វើឡើង​បង្គ្រប់កិច្ច ដើម្បី​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ