ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែននៅមុខUNអាចជួយដោះស្រាយបញ្ហាអ្វីបាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៨
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា។ បើទោះបីលោកនាយករដ្ឋមន្ត្រីមិនទាន់បានទៅដល់អាមេរិកក្តី ប៉ុន្តែអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅទីនោះ បានប្រកាសត្រៀមរៀបចំបាតុកម្មទ្រង់ទ្រាយធំរួចទៅហើយ ដើម្បីប្រឆាំងនឹងលោកនិងមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។ ដូច្នេះប្រសិនបើបាតុកម្មធ្វើឡើងដូចការគ្រោងទុកមែននោះ តើវាអាចនឹងជួយដោះស្រាយបញ្ហានយោបាយនៅកម្ពុជាបានដែរឫទេ?