អានតួអត្ថបទ
ចិន

ប៉េកាំងពង្រាយកម្លាំងប៉ូលិសនៅតំបន់ស្វយ័តម៉ុងហ្គោលី

កង​កម្លាំង​រក្សា​សុវត្ថិភាព​​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ត្រូវ​បាន​​យក​ទៅ​ដាក់​ពង្រាយ​​នៅ​​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន ដើម្បី​ទប់​ទល់​នឹង​កម្លាំង​បាតុកម្ម​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុងហ្គោលី។ ជនជាតិ​ភាគតិច​ម៉ុង​ហ្គោលី ​ ដែល​បាន​ងើប​បះបោរ​តាំង​ពី​សប្តាហ៍​មុន​មក កំពុង​បន្ត​ប្រកូក​ប្រកាស​ប្រមូល​ផ្តុំ​បន្ត​ទៀត ដើម្បី​ការ​ពារ​​សិទ្ធិ​ និង​ទឹកដី​​របស់​ពួក​គេ។

សកម្មជន​ម៉ុងហ្គោលី​ខ្ទប់​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ Xilinhot ក្រុង​មួយ​របស់​ម៉ុងហ្គោលី​ខាង​ក្នុង។ រូបថត​ថ្ងៃ​ទី ២៣ ឧសភា ២០១១
សកម្មជន​ម៉ុងហ្គោលី​ខ្ទប់​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ Xilinhot ក្រុង​មួយ​របស់​ម៉ុងហ្គោលី​ខាង​ក្នុង។ រូបថត​ថ្ងៃ​ទី ២៣ ឧសភា ២០១១ REUTERS/Southern Mongolian Human Rights Information Center
ផ្សាយពាណិជ្ជកម្ម

ម៉ុងហ្គោលី​ខាង​ក្នុង​ ឬ​​ខេត្ត​ម៉ុងហ្គោលី​​ (ខេត្តស្វយ័ត​មួយ​ក្នុង​ចំណោម​ខេត្ត​ស្វយ័ត​ទាំង​៥​របស់​សាធារណរដ្ឋប្រជាមានិត​ចិន) ស្ថិត​ក្នុង​សភាព​តាន​តឹង​​បំផុត ព្រោះ​ជនជាតិ​ភាគ​តិច​ម៉ុងហ្គោលីបាន​ទទួល​ការ​អំពាវនាវ​ ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ថ្ងៃ​ចន្ទ​នេះ។ ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា បាន​ចេញ​យាម​ល្បាត និង​ឈរ​ជើង​ស្ទើរ​គ្រប់​​​ទីតាំង​សំខាន់ៗ​របស់​ខេត្ត។ កាលពី​ថ្ងៃសុក្រ​ទី​២៧​ឧសភា មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច​​រួច​មក​ហើយ​រវាង​ក្រុម​ប៉ូលិស​ ជាមួយ​​ក្រុម​​និស្សិត និងអ្នកចិញ្ចឹម​សត្វចៀម។

សាកលវិទ្យាល័យ ទីលាន​សាធារណៈ​ ត្រូវ​បាន​ហាម​ឃាត់​មិន​​ឲ្យ​ចេញ​ចូល​ឡើយ អ្នក​យក​ព័ត៌មាន​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​តំបន់​​រសើប​នេះ ព្រោះ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ខ្លាច​រអា​ខ្លាំង ក្រែង​បាតុកម្ម​ទាមទារ​​សិទ្ធិ​ និង​ស្វ័យភាព​ ក្នុង​នាម​ជា​ជនជាតិ​ភាគ​តិច​​នេះ រាល​ដាល​​ទៅ​ជា​ចលនាបះបោរ​ ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​យក​គំរូ​តាម​បដិវត្ត​ន៍​នៅ​ក្នុង​ពិភព​អារ៉ាប់។

សូម​បញ្ជាក់​ថា មិន​ធ្លាប់​មាន​ឡើយ ដែល​ជនជាតិ​ភាគតិច​ម៉ុងហ្គោលី​នៅ​ប្រទេស​ចិន ងើប​ធ្វើ​ចលនា​បាតុកម្ម​បះបោរ​ ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច្នេះ ! បាតុកម្ម​ដែល​បាន​ផ្ទុះ​ឡើង ដោយ​ហេតុ​តែ​​​អ្នក​បើ​ក​បរ​រថយន្ត​ដឹក​រ៉ែ ជាជន​ជាតិ​ហាន (ជនជាតិ​ភាគច្រើន​របស់​ចិន) បាន​បុក​កសិករ​អ្នក​ចិញ្ចឹម​សត្វ​ម្នាក់ស្លាប់។ ដើម្បី​បុព្វហេតុ​ការពារ​សិទ្ធិ និង​ទឹកដី តាំង​ពី​ថ្ងៃ​ចន្ទ​ទី ២៣​ឧសភា​មក ជនជាតិ​ភាគ​តិច​ម៉ុងហ្គោលី បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​តាម​ចំណុច​ជា​ច្រើនរបស់​ខេត្ត ហើយ​ទំហំ​នៃ​បាតុកម្ម​នេះ​ហាក់​រីក​ធំឡើងៗ។ នេះ​បើ​យោង​តាម​​អង្គការ​ការពារ​សិទ្ធិមនុស្ស​ម៉ុងហ្គោលី​ខាង​ត្បូង​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ