អានតួអត្ថបទ
ចិន

អំពើ​ហិង្សា​ថ្មី នៅ​តំបន់​ស៊ីនជាំង ប្រទេស​ចិន

មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២១​នាក់ ក្នុង​នោះ​ច្រើន​នាក់​ប៉ូលិស​ផង​ ​ បាន​ស្លាប់​​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ក្នុង​ការ​ប៉ះទង្គិច​ហិង្សា នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​ ភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស។ នេះ​តាម​ប្រភព​ព័ត៌មាន​របស់​អាជ្ញាធរ។ ជា​​​ជនជាតិភាគ​តិច​ កាន់​សាសនា​អ៊ីស្លាម​ ក្រុម​អ៊ុយហ្គួរ នៃ​តំបន់​ស៊ីនជាំង តែង​ជាប់​ចោទ​​​ជា​ញឹកញាប់​ ពី​បទ​​​ភេរវនិយម​ ពី​សំណាក់​​ក្រុង​ប៉េកាំង បណ្តា​ជន​ ​ តែង​បរិហារ​តប​វិញ ការ​គាប​សង្កត់ និង​បំបិទ​សេរីភាព​វប្បធម៌​និង​សាសនា​របស់​អាជ្ញាធរ​ចិន និង​ការ​ឈ្លានពាន​រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​បណ្តាជន​ចិន​​ដើម​កំណើត​ “ហាន”។

អំពើ​ហិង្សា​នៅ​ក្រុង​ Urumqi នៃ​តំបន់​ស៊ីនជាំង កាលពី​ថ្ងៃទី​៥​កក្កដា ២០០៩
អំពើ​ហិង្សា​នៅ​ក្រុង​ Urumqi នៃ​តំបន់​ស៊ីនជាំង កាលពី​ថ្ងៃទី​៥​កក្កដា ២០០៩ REUTERS-CCTV via Reuters TV
ផ្សាយពាណិជ្ជកម្ម

ចំនួន​មនុស្ស​ស្លាប់​សរុប​ មាន​ទាំងអស់ ២១នាក់ ! ​ក្នុងពេល​ផ្ទុះ​អំពើ​ហិង្សា​ដំបូង មាន​​អ្នក​ស្លាប់​១៥​នាក់​ ​ ខ្លះ​ជា​ប៉ូលិស ខ្លះ​ជា​ភ្នាក់ងារ​រដ្ឋការ​ឃុំ​ បន្ទាប់​ម​ក​ទើប​​មាន​​ការ​ប្រយុទ្ធ​គ្នា ដែល​នៅ​ខណៈ​នោះ​កងកម្លាំង​ប៉ូលិស​បាន​បាញ់​សម្លាប់​ភេរវជន​៦​នាក់​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​ទទួល​ខុស​ត្រូវ​ឃុំ​ Barchu នៃ​តំបន់ស៊ីនជាំង ដោយ​បាន​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ភាគ​ច្រើន​ជា​ជនជាតិ​វួយ​ហ្គួរ (១៧​នាក់)ប៉ុន្តែ​គ្មាន​តួលេខ​ទាក់ទង​នឹង​ចំនួន​ប៉ូលិស​ស្លាប់​ទេ។

 
នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ ​សារព័ត៌មាន Tianshan ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​ស៊ីនជាំង បាន​អះអាង​ថា អំពើ​ហិង្សា​នេះ​បាន​ផ្ទុះឡើង​ នៅ​ពេល​ប៉ូលិស​បើក​ប្រតិបត្តិការ​រុក​រក​ការ​លាក់​អាវុធ​ខុស​ច្បាប់​ ទៅជួប​នឹង​ក្រុងអ៊ុយហ្គួរ​កំពុង​ “ត្រៀម​ធ្វើ​សកម្មភាព​ភេរវកម្ម”។

តំបន់​ស៊ីនជាំង បាន​ជួប​នឹង​អំពើហិង្សា​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ហេតុ​តែភាព​តាន​តឹង​​មិន​ចុះ​សម្រុង​គ្នា​រវាង ​ជនជាតិ​​ដើម​ កាន់​សាសនាអ៊ីស្លាម ជា​ជនជាតិ​ភាគតិច អ៊ុយហ្គួរ និង​ពួក​ “ហាន” ជនជាតិភាគ​ច្រើន​របស់​ចិន។ ស្ទើរ​តែ​ជា​ស្វ័យ​ប្រវត្តិ​ អាជ្ញាធរ​ តែង​ចោទ​ប្រកាន់​ក្រុមជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ ពី​បទ​​ “ភេរវនិយម”។ ឯ​ចំណែក​សហគមន៍​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​ ដែល​មាន​ចំនួន​សរុប​ប្រមាណជាង ៩​លាន​នាក់ ​តែង​តែ​ប៉ះបោរ និង​បរិហារ​របប​​ដឹកនាំ​ក្រុង​ប៉េកាំង ថា​បាន​ប្រើ​នយោបាយ​គាប​សង្កត់ និង​បំបិទ​សេរីភាព​សាសនា វប្បធម៌ និង​បណ្តោយ​​ឱ្យ​​ពួ​ក​​ហាន​ ចូល​លុកលុយ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗ ​ ក្រោម​រូប​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ តំបន់​ក្រីក្រ​ស៊ីនជាំង តែ​សម្បូរ​ទៅ​ធនធាន​ធម្មជាតិ​ក្រោម​ដី។

​កាលពីខែ​កុម្ភៈ​​ឆ្នាំ​២០១២​ អំពើហិង្សា​ក្នុង​តំបន់​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​២០​នាក់ និង​ជាង​២០​នាក់​នៅ​ឆ្នាំ​២០១១ ហើយ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៩ កណ្តាល​រដ្ឋធានី​ស៊ីនជាំង ដែល​កាលណោះ​មាន​ស្លាប់​ជិត​២០០​នាក់ និង​របួសជាង​១៦០០នាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ