អានតួអត្ថបទ
ចិន

ប៉េកាំង​ប្រើប្រាស់​ព្រឹត្តិការណ៍​១១កញ្ញា ដើម្បី​បង្ក្រាប​កម្ទេច​ពួក​អ្នក​ប្រឆាំង​នៅ​ស៊ិនជាំង

រដ្ឋាភិបាល​ចិន​បាន​ប្រើ​លេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ នៅ​លើ​ពិភពលោក​ក្នុង​អំឡុង​ពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដើម្បី​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ​ជន​ជាតិ​វីហ្គោ​ រាប់​ពាន់​នាក់​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និយាយ​ភាសា​ទួរគី​រស់​នៅ​តំបន់​ស៊ិនជាំង​នៃ​ប្រទេស​ចិន​ ​ -នេះ​ជា​យោបល់​របស់​ជន​មួយ​ក្រុម​តំណាង​ជន​ជាតិ​ភាគ​តិច​នេះ​ ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​១១កញ្ញា​នេះ​។

កង​ប៉ូលិស​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ពង្រាយ ដើម្បី​បង្រ្កាប​បាតុករ​ប្រឆាំង​នៅ​ស៊ីងជាំង
កង​ប៉ូលិស​​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ពង្រាយ ដើម្បី​បង្រ្កាប​បាតុករ​ប្រឆាំង​នៅ​ស៊ីងជាំង Reuters
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប៉េកាំង​ចាត់​ទុក​ចលាចល​នៅ​ក្នុង​តំបន់​ស៊ិនជាំង​ដ៏​ឆ្ងាយ​ នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​ចិន​ថា​ បង្ក​ឡើង​ដោយ​កម្លាំង​ “​ ភេរវនិយម​ ​ ​ ទាម​ទារ​ផ្តាច់​ទឹក​ដី​និង​កាន់​សាសនា​អ៊ីស្លាម​ “​ និង​បាន​ចាប់​ដាក់​គុក​រហូត​ដល់​ទៅ​ប្រហារ​ជីវិត​បង់​ទៀត​ផង​ ​ ពួក​មេ​ដឹកនាំ​បង្ក​ចលាចល​ទាំង​នេះ​ ​ -នេះ​ជា​ការអះ​អាង​នៃ​សមាជ​វីហ្គោ​ពិភពលោក​ដែល​មាន​ទី​ស្នាក់​ការ​ នៅ​ប៊ែរឡាំង​។

“​ អាជ្ញាធរ​ចិន​បាន​រក​ឃើញ​នៅ​ក្នុង​ព្រឹត្តិការណ៍​១១កញ្ញា​នូវ​ការនិយាយ​ដោះសា​ដ៏​ល្អ​ឥត​ខ្ចោះ​ ​ ដើម្បី​បង្ក្រាប​កម្ទេច​រាល់​ទ្រង់​ទ្រាយ​នៃ​ការប្រឆាំង​ដោយ​សន្តិវិធី​របស់​ជន​ជាតិ​វីហ្គោ​ នៅ​ក្នុង​វិស័យ​នយោបាយ​ ​ សង្គមកិច្ច​និង​វប្បធម៌​ “​ ​ -នេះ​ជា​ការថ្លែង​របស់​លោក​ស្រី​ Rebiya​ Kadeer​ ជា​អ្នក​ដឹក​នាំ​និរទេស​ខ្លួន​នៃ​សមាគម​នេះ​។​លោក​ស្រី​បាន​ពោល​បន្ថែម​ទៀត​ថា​ “​ ទោះ​បី​ជា​បាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​នៃ​រដ្ឋាភិបាល​ចិន​កើន​ចំនួន​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​ទាំង​មូល​ក្តី​ ​ ក៏​មាន​តែ​បាតុកម្ម​របស់​ជន​ជាតិ​វីហ្គោ​ប៉ុណ្ណោះ​ត្រូវ​ចាត់​ទុក​ជា​ភេរវនិយម​ “​ ។

ស្រប​តាម​សមាជ​វីហ្គោ​ពិភពលោក​ “​ តុលាការ​នៅ​ស៊ិនជាំង​ ប្រហែល​ជា​ពិត​ខ្លាំង​ណាស់​បាន​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ជាង​មួយ​ពាន់​នាក់​ នៅ​ឆ្នាំ​២០១០​ ត្រូវ​មន្ទិល​សង្ស័យ​ថា​ ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ប្រទេស​ជាតិ​ នៅ​ក្នុង​តំបន់​នេះ​និង​គេ​អាច​គិត​ដោយ​សម​ហេតុផល​ថា​ ភាគ​ច្រើន​ណាស់​បាន​ទទួល​ការផ្តន្ទាទោស​ “​ ។

ដោយ​ផ្អែក​ទៅ​លើ​ព័ត៌មាន​នៃ​កាសែត​និង​របាយការណ៍​នៃ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ ​ សមាគម​គិត​ប្រមាណ​ថា​ ជន​ជាតិ​វីហ្គោ​ជាប់​គុក​ចាប់​ពី​ឆ្នាំ​២០០១​មក​ មាន​ចំនួន​៧០០០នាក់​ ដោយ​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភ​បំពាន​លើ​សន្តិសុខ​ប្រទេស​ជាតិ​។

ប្រទេស​ចិន​អះ​អាង​ ជា​រឿយៗ​ថា​ ខ្លួន​រង​គ្រោះ​ដោយ​”​ ភេរវនិយម​ “​ ជាអាទិ៍​ នៅ​ស៊ិនជាំង​ជា​ទី​ដែល​អាជ្ញាធរ​ប៉េកាំង​បាន​រឹត​បន្តឹង​វិធានការ​សន្តិសុខ​ នៅ​ក្នុង​តំបន់​នេះ​កំពុង​តែ​មាន​ភាព​តាន​តឹង​រវាង​ជន​ជាតិ​ហាន​ភាគ​ច្រើន​ នៅ​ប្រទេស​ចិន​និង​ជន​ជាតិ​វីហ្គោ​ភាគ​តិច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ