អានតួអត្ថបទ
កម្ពុជា​-ថៃ

សំណុំ​រឿង​ព្រះវិហារ​នៅ​តុលាការ​អន្តរជាតិ៖ សវនាការ​ថ្ងៃ​ទី​១

នៅថ្ងៃ​ចន្ទ ៣០ ឧសភា ២០១១​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ (តុលាការ​ក្រុងឡាអេ) បើក​សវនាការ​សាធារណៈ ដើម្បី​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា ដែល​បាន​ប្តឹង​សុំ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម​ ឆ្នាំ​១៩៦២ ស្តីពី​បញ្ហា​ព្រះវិហារ។ ភ្ជាប់​ជាមួយ​បណ្តឹង​សុំ​បកស្រាយ​នេះ កម្ពុជា​ក៏បាន​ស្នើ​សុំ​ផងដែរ​ឲ្យ​តុលាការ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ និង​ការពារ​សិទ្ធិ​របស់​កម្ពុជា ក្នុង​ពេល​រង់ចាំ​តុលាការ​ចេញ​សេចក្តី​សម្រេច ស្តីពី​ការ​បកស្រាយ​សាលក្រម។ ដោយ​បណ្តឹង​សុំ​ចាត់វិធានការ​បន្ទាន់ គឺ​ជា​សំណុំរឿង​មាន​អាទិភាព​ខ្ពស់​ជាង​គេ នៅ​ក្នុង​សវនាការ​ថ្ងៃ៣០ និង​ថ្ងៃ​៣១ ឧសភា ២០១១​នេះ តុលាការ​ក្រុង​ឡាអេ​ នឹង​ជំនុំជម្រះ​តែទៅលើ​បណ្តឹង​សុំ​ចាត់​វិធានការ​បន្ទាន់​នេះតែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ពិនិត្យ​លើ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​នោះទេ។នៅ​ក្នុង​សវនាការ​ពេញ​មួយថ្ងៃទី៣០ ឧសភា​នេះ តុលាការ​បាន​ទុក​ពេល​ឲ្យ​កម្ពុជា និង​ថៃ ម្នាក់ ២ម៉ោង ដើម្បី​ឡើង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​មុខ​អង្គជំនុំជម្រះ។ កម្ពុជា​បាន​ឡើង​ឆ្លើយ​នៅ​ពេល​ព្រឹក ហើយ​ថៃ​បាន​ឡើង​ឆ្លើយ​នៅ​ពេល​រសៀល។ នៅថ្ងៃ​ទី៣១ ឧសភា តុលាការ​នឹង​ទុកពេល​ឲ្យ​ភាគី​នីមួយៗ​អាច​ឆ្លើយ​បក​ទៅនឹង​អ្វី ដែល​ភាគី​មួយទៀត​បានលើក​ក្នុង​អង្គសវនាការ កាល​ពីថ្ងៃ​ទី៣០។ 

លោក ហោ ណាំ​ហុង នៅ​ក្នុង​តុលាការ​អន្តរជាតិ​​ក្រុង​ឡាអេ ថ្ងៃ​ទី ៣០ ឧសភា ២០១១
លោក ហោ ណាំ​ហុង នៅ​ក្នុង​តុលាការ​អន្តរជាតិ​​ក្រុង​ឡាអេ ថ្ងៃ​ទី ៣០ ឧសភា ២០១១ ©RFI/ សេង ឌីណា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ