អានតួអត្ថបទ
វៀតណាម

ម្ចាស់​ជំនួយ​អន្តរជាតិ​ជំរុញ​ឲ្យ​វៀតណាម​ពន្លឿន​កំណែ​ទម្រង់​សេដ្ឋកិច្ច​

សហគមន៍​​អន្តរជាតិ​​ដែល​​ជា​​ម្ចាស់​​ជំនួយ​​សំរាប់​​ប្រទេស​​វៀតណាម​ នៅ​​ថ្ងៃ​​អង្គារ​​ទី​​៦​​ធ្នូ​​នេះ​​ បាន​​ជំរុញ​​ឲ្យ​​វៀតណាម​ បង្កើន​​​ការ​​ខិតខំ​​ប្រឹងប្រែង​​របស់​​ខ្លួន​​ថែម​​ទៀត​​ក្នុង​​ការ​​កែប្រែ​​រចនា​សម្ព័ន្ធ​​នៃ​​សេដ្ឋកិច្ច​​​របស់​​ខ្លួន​ និង​​ព្រមាន​​ប្រាប់​​​ប្រទេស​​កុម្មុយនិស្ត​​មួយ​​នេះ ​​ឲ្យ​​កែលំអ​​បញ្ហា​​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ប្រទេស​​ឲ្យ​​បាន​​ល្អ​​ប្រសើរ ដែល​​ជា​​ឧបសគ្គ​​​មួយ​​រាំង​ស្ទះ​ដល់​ការ​​​រីក​​ចម្រើន​​សេដ្ឋកិច្ច​​របស់​ខ្លួន។​

ម្ចាស់​ជំនួយ​អន្តរជាតិ​ជំរុញ​ឲ្យ​វៀតណាម​ពន្លឿន​កំណែទម្រង់​សេដ្ឋកិច្ច
ម្ចាស់​ជំនួយ​អន្តរជាតិ​ជំរុញ​ឲ្យ​វៀតណាម​ពន្លឿន​កំណែទម្រង់​សេដ្ឋកិច្ច REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​​ឱកាស​រួម​​ប្រជុំ​ប្រចាំឆ្នាំ​​នៃ​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​នៅទីក្រុង​ហាណូយ​ លោកស្រី Victoria Kwakwa នាយិកា​ធនាគារ​ពិភពលោក ប្រចាំ​​ប្រទេស​វៀតណាម បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​​៦​ធ្នូ​នេះ​ ថា “ជាការ​ងាយ​ស្រួលជាង សំរាប់​​វៀតណាម គួរតែបន្ត​ធ្វើ​​កំណែ​ទម្រង់​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ចាប់ពីឥឡូវនេះទៅ ជាជាង​ ខំធ្វើ​ក្រោយពី​ប្រទេស​​​បានរងគ្រោះ​​ដោយ​វិបត្តិ”។

បណ្តាប្រទេសដែលបាន​ចូលរួមនៅក្នុងសម័យប្រជុំប្រចាំឆ្នាំនេះ ​បានវាយតម្លៃថា​ ”ទីក្រុង​ហាណូយ​ ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់ឡើងវិញ​នៅ​ក្នុង​វិស័យ​ធនាគារធ្វើ​ឯកជនភាវូបនីយកម្ម​នៃ​សហ​​គ្រាសរដ្ឋ សម្រួល​នីតិវិធី ​ខាង​ផ្នែក​រដ្ឋបាល​​និង​ប្រយុទ្ធ​ប្រឆាំងកម្ចាត់​អំពើ​ពុក​រលួយ​​ពាស​វាលពាសកាល។​

 គួររំលឹកថា​នៅដើមឆ្នាំ២០១១​នេះ គណបក្ស​កុម្មុយនិស្ត​វៀតណាម​(PCV)ដែល​កាន់​អំណាច​នៅក្នុងប្រទេស បាន អនុវត្ត​ផែនការ​នយោបាយ​រឹតបន្តឹងមួយ ដើម្បី​ត្រួតពិនិត្យ​ឡើង​វិញ​លើ​អតិផរណា​ក្នុង​បច្ចុប្បន្ន​នេះ​ ដែល​មាន​ប្រមាណ​ជា ២០​%​នៃ​ឩនភាព​ពាណិជ្ជកម្មគឺ​ស្មើ​នឹង​ចំនួន ១ម៉ឺន​២​​៤០០​លាន​ដុល្លារ​នៅឆ្នាំ២០១០ និង នៅលើ​ប្រាក់ដុង​វៀតណាម​ ដែល បាន​ចុះតម្លៃ៤​ដង​​ក្នុង​រយៈពេល​១៥​ខែ។

ទន្ទឹមនេះដែរ ​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ បាន​សំដែង​ការស្តាយ​របស់ពួកគេស្តីពី ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅក្នុង​ប្រទេសវៀតណាម ជាទីដែល​ពុំអត់​ឱន​ឲ្យ​មាន​ការទិតៀនរិះគន់​រដ្ឋអំណាច​អ្វីណាមួយឡើយ។

ម្យ៉ាងទៀត យោងតាម​អង្គការ​ការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty international សកម្មជន​នយោបាយ​​ជា​ច្រើន​សិប​នាក់   បាន​ទទួលទោសជាប់គុក យ៉ាងធ្ងន់ធ្ងរ ចាប់តាំង​ពី​វៀតណាម បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប គាបត្បៀត សេរីភាព​ក្នុងការ​បញ្ចេញ​វោហារ ចាប់ពី​ចុងឆ្នាំ ២០០៩ មក។​
 

នៅក្នុងបញ្ហាសិទ្ធិមនុស្សនេះដែរ លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nhuyen Tan Dung បាន​និយាយ​ធានា​អះអាង​ដល់​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ថា” សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​ គឺ ជា​គោលដៅ​​របស់រដ្ឋាភិបាល​វៀតណាម ប៉ុន្តែ “នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​​និង​រដ្ឋធម្មនុញ្ញ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ