អានតួអត្ថបទ
បទសម្ភាស

លោក ហូ វណ្ឌី៖ ពលរដ្ឋ​ខ្មែរ​ប្រហែល ១០​ភាគ​រយ​ចេញ​ទៅ​ក្រៅ​ប្រទេស​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​សុក្រ​ទី ៤ តុលា​នេះ​គឺ​លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន។ ឆ្លើយ​តប​នឹង​សំណួរ​បស់ ប៉ែន បូណា លោក ហូ វណ្ឌី បាន​អះអាង​ថា ពលរដ្ឋ​ខ្មែរ​បាន​ចេញ​ធ្វើ​ទេសចរ​យ៉ាង​ច្រើន​ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើ​ឲ្យ​ទី​ក្រុង​ភ្នំពេញ​ស្ងាត់​ជ្រងំ។ ក្នុង​ចំណោម​អ្នក​ធ្វើ​ទេសចរណ៍​ទាំងនោះ មាន​ប្រហែល​១០​ភាគរយ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ប្រទេស​ជិត​ខាង។ បើ​យោង​តាម​លោក ហូ វណ្ឌី វិស័យ​ទេសចរណ៍​កំពុង​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង ប៉ុន្តែ ផល​ដែល​ទទួល​បាន​ពី​វិស័យ​នេះ​បាន​ធ្លុះធ្លាយ​ទៅ​បរទេស​វិញ​យ៉ាង​ច្រើន រី​ឯ​ការ​បែងចែក​ភាគ​ផល​ដល់​ពលរដ្ឋ​ខ្មែរ​ក៏​នៅ​មិន​ទាន់​សមស្រប​ដែរ៕

លោក​ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​
លោក​ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​ ©ដឺលុច/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ