អានតួអត្ថបទ
ប៉ាគីស្ថាន

កងទ័ព​អាមេរិកាំង​សម្លាប់​ពួកតាលីបង់​ជាច្រើន​នាក់​នៅ​ប៉ាគីស្ថាន

កាំជ្រួច មីស្ស៊ីល បាញ់ចេញ​ពីយន្តហោះ​អាមេរិកាំងគ្មានអ្នកបើកបរ​បញ្ជាពីចម្ងាយ បាន​សម្លាប់​ពួក​អ៊ីស្លាមនិយមជ្រុល យ៉ាងតិច ១៧ នាក់​នៅថ្ងៃចន្ទ​៦​មិថុនានេះ នៅ​តំបន់ប៉ាគីស្ថាន​ខាងត្បូង Waziristan ជិត​ព្រំដែន​អាហ្វហ្កានីស្ថាន ។នេះបើយោងតាម​ក្រសួង​ស៊ើបការណ៍​ប៉ាគីស្ថាន។

យន្តហោះ​​drone​ ​អាមេរិកាំង​បាន​បាញ់​កាំជ្រួច​​មីស្ស៊ីល​សម្លាប់​ពួក​​អ៊ីស្លាម​និយមជ្រុល​ យ៉ាង​តិច​ ១៧​ នាក់​​នៅ​ថ្ងៃ​ចន្ទ​​៦​​មិថុនា​ នៅ​​តំបន់​ Waziristan​ ជិត​​ព្រំដែន​​អាហ្វហ្កានីស្ថាន​ ។
យន្តហោះ​​drone​ ​អាមេរិកាំង​បាន​បាញ់​កាំជ្រួច​​មីស្ស៊ីល​សម្លាប់​ពួក​​អ៊ីស្លាម​និយមជ្រុល​ យ៉ាង​តិច​ ១៧​ នាក់​​នៅ​ថ្ងៃ​ចន្ទ​​៦​​មិថុនា​ នៅ​​តំបន់​ Waziristan​ ជិត​​ព្រំដែន​​អាហ្វហ្កានីស្ថាន​ ។ ©RFI
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាមេរិកាំង​រមែង​ធ្វើការ​ទម្លាក់​គ្រាប់​បែក​បែប​នេះ​ជា​រឿយៗ​ នៅ​តំបន់​កុល​សម្ព័ន្ធ​នេះ​ហើយ​ការទម្លាក់​គ្រាប់​បែក​មួយ​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​មុន​ ប្រហែល​ជា​បាន​ផ្តាច់​ជីវិត​មេកើយ​អាល់​ កៃដា​ម្នាក់​ឈ្មោះ​Ilias​ Kachmiri​។​ប៉ុន្តែ​ អាជ្ញាធរ​អាមេរិកាំង​ពុំ​បាន​បញ្ជាក់​អះអាង​មរណភាព​របស់​មេកើយ​នេះ​ទេ​។

ស្រប​តាម​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ស៊ើបការណ៍​ប៉ាគីស្ថាន ​ ​ ការទម្លាក់​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​គ្នា​ពីរ​លើក​ធ្វើ​ដោយ​យន្តហោះ​drone​គ្មាន​អ្នក​បើក​បរ​បញ្ជា​ពី​ចម្ងាយ​ នៅ​ថ្ងៃ​ចន្ទ​៦​មិថុនា​នេះ​ ប្រហែល​ជា​បាន​ប៉ះ​ពាល់​ទី​ជម្រក​មួយ​របស់​ពួក​ឩទ្ទាម​និង​សាលារៀន​អ៊ីស្លាម​ជិត​ខាង​មួយ​ ដោយ​សរុប​ បណ្តាល​ឱ្យ​ស្លាប់​ជន​១៤​នាក់​ រួម​មាន​ជន​បរទេស​៧នាក់​ផង​។​អ្នក​រង​គ្រោះ​ខ្លះ​ស្លាប់​ នៅ​ពេល​ដែល​គេ​មក​យក​ខ្មោច​ជន​ស្លាប់​ ដោយ​ការទម្លាក់​គ្រាប់​បែក​លើក​ទី​មួយ​។​អ្នក​ស្លាប់​ទាំង​នេះ​ពុំ​ត្រូវ​បាន​បញ្ជាក់​អះអាង​ ដោយ​ប្រភព​ព័ត៌មាន​ឯករាជ្យ​ម្ចាស់​ការ​ឡើយ​។

“​ កាំជ្រួច​មីស្ស៊ីល​បាន​បាញ់​ចំ​ទី​កន្លែង​លាក់​ខ្លួន​មួយ​របស់​ពួក​ឩទ្ទាម​ នៅ​ភ្នំ​ជិត​ទីក្រុង​Wana​ “​ -ស្រប​តាម​ប្រភព​ព័ត៌មាន​មួយ​ នៅ​ក្នុង​ក្រសួង​ស៊ើបការណ៍​ប៉ាគីស្ថាន​។ ​Wana​ ​គឺ​ជា​ទីក្រុង​ធំ​នៅ​ខាង​ត្បូង​Waziristan​។

ម្យ៉ាង​ទៀត​ កាំជ្រួច​មីស្ស៊ីល​មួយ​ដើម​បាញ់​ចេញ​ពី​យន្តហោះ​drone​អាមេរិកាំង​មួយ​គ្រឿង​បាន​កម្ទេច​រថយន្ត​មួយ​គ្រឿង​និង​សម្លាប់​ពួក​ឩទ្ទាម​បី​នាក់​ នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូ​ម៉ែត្រ​​ពី​ការទម្លាក់​គ្រាប់​បែក​ដទៃ​ទៀត​។

នៅ​ឆ្នាំ​២០០៩​ ​ កងទ័ព​ប៉ាគីស្ថាន​​បាន​បើក​ការវាយ​លុក​ដ៏​ធំធេង​ទៅ​លើ​ពួក​តាលីបង់​ប៉ាគីស្ថាន​ដែល​​តាំង​នៅ​ខាង​ត្បូង​Waziristan ​ជា​ហេតុ​តម្រូវ​ឱ្យ​ពួក​នេះ​ជា​ច្រើន​ស្វែង​រក​ទី​ជម្រក​ នៅ​ខាង​ជើង​Waziristan​វិញ​។

ក៏​ប៉ុន្តែ​ ការវាយ​លុក​នេះ​ពុំ​បាន​ទាក់​ទង​តំបន់​Wana​ទេ​ ​ ពីព្រោះ​ពួក​ឩទ្ទាម​ដែល​តាំង​នៅ​ទី​នោះ​ មិន​ប្រឆាំង​នឹង​អាជ្ញាធរ​ប៉ាគីស្ថាន​​ឡើយ​។​ ក៏​ប៉ុន្តែ​ គេឆ្លង​ព្រំដែន​ទៅ​កាន់​អាហ្វហ្កានិស្ថាន​ ​ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​អូតង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ