អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​មិន​បាន​ត្រឡប់​ទៅ​ភូមិ​ស្រុក​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះមាន​ច្រើន​ ដោយ​សារ​គ្មាន​ប្រាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

មុន​ថ្ងៃ​ភ្ជុំ​មក​ដល់ ប្រជាពល​រដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​សម្រុក​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​បណ្តា​ខេត្ត​នានា ដែលជា​ស្រុក​កំណើត​របស់ខ្លួន ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ នៅ​ថ្ងៃទី៤តុលា​ស្អែក​នេះ។ ប៉ុន្តែ​ ក៏​មាន​ដែរ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​ត្អូញត្អែរថា ​ពួកគាត់​គ្មាន​ប្រាក់​ដើម្បី​ចូលរួម​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​នេះ​ទេ នៅ​ឆ្នាំនេះ។ អ្នក​ដែលមាន​បញ្ហា​ថវិកា មិន​អាច​ធ្វើ​បុណ្យ​ប្រចាំ​ឆ្នាំនេះ​បាន មាន​អ្នក​ប្រកប​របរ​ក្រៅប្រព័ន្ធ​ខ្លះ​​ ដូចជា អ្នករត់ម៉ូតូឌុប រត់​រ៉ឺម៉ក​កង់​បី និង​កម្មករ កម្មការិនី តាម​រោងចក្រ​កាត់ដេរ​ជាដើម៕

អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
អ្នកសុំទានក្នុងពិធីបុណ្យភ្ជុំបិណ្ឌ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ