អានតួអត្ថបទ
ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន​​អញ្ជើញ​ទៅ​ចុះ​សួរ​សុខទុក្ខ​ជន​រងគ្រោះ​ព្យុះ​សង្ឃរា​បូផា

បន្ទាប់​​​ពី​​ខ្យល់​​ព្យុះ​កំណាច​​ បូផា​ដែល​​​បោក​​បក់​​កាត់​​ហ្វីលីពីន​​ភាគ​​ខាង​​ត្បូង​ ឆក់​​យក​​ទាំង​​ជីវិត​​មនុស្ស​​អស់​​ប្រមាណ​​៤១៨​​នាក់​និង​​រាប់​​រយ​​នាក់​​បាត់​​ខ្លួន​​ព្រោះ​​កម្លាំង​​ទឹក​​ហូរ​​ការ​​បាក់​ដី​​។ ថ្ងៃ​​នេះ​​​ ក្នុង​​​ពេល​​ដែល​​ក្រុម​​អ្នក​សង្គ្រោះ​​បន្ត​​រុក​រក​​ជ​ន​បាត់​​ខ្លួន​ ​ពិធី​​បញ្ចុះ​​សព​​ក៏​​កំពុង​​ប្រព្រឹ​ត្ត​ទៅ។​ លោក​​ប្រធានាធិបតី​​ហ្វីលីពីន​​ Benino​ Aquino​ បាន​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​​តំបន់​​រងគ្រោះ​ ​ធ្វើ​​សេចក្តី​​ថ្លែងការណ៍​​ចែក​​រំលែក​​ទុក្ខ​សោក​​ប្រជាជន​​ “ចង់​​ដឹង​​ថា​​តើ​​សោកនាដកម្ម​​នេះ​​កើត​​ឡើង​​បាន​​យ៉ាង​​ដូច​ម្តេច”​ និង​​ធ្វើ​​អធិការកិច្ច​ការ​​ចែក​​ជំនួយ​​ស្បៀង​អាហារ​​ដល់​​ជន​​រង​គ្រោះ។

ក្រុម​ឆ្មាំល្បាតឆ្នេរហ្វីលីពីនដឹកស្បៀងអាហារ​សំរាប់ជនរងគ្រោះ​ដោយខ្យល់ព្យុះបូផាថ្ងៃ៦ធ្នូ២០១២
ក្រុម​ឆ្មាំល្បាតឆ្នេរហ្វីលីពីនដឹកស្បៀងអាហារ​សំរាប់ជនរងគ្រោះ​ដោយខ្យល់ព្យុះបូផាថ្ងៃ៦ធ្នូ២០១២ REUTERS/Cheryl Ravelo
ផ្សាយពាណិជ្ជកម្ម

នៅ​​តំបន់ ដែល​​ព្យុះ​សង្ឃរា​បូប្ផាសម្លាប់មនុស្សច្រើន  សាកសព​នៃ​ជន​រងគ្រោះ ត្រូវ​បាន​គេ​រៀប​​ដាក់​ជិតគ្នា​​ជា​ហូរហែរ​នៅ​លើ​កម្រាល​ស្លឹក​ចេក។ សាកសព​ដែលមាន​ប្រឡាក់​ពាស​ពេញ​ទៅ​ដោយ​ភក់ ​នឹង ​ដែល​​​ក្រុម​គ្រួសារគេ ​ស្គាល់​ថា​ជា​សាច់​ញាតិ​ ត្រូវ​បាន​គេ​ធ្វើ​ពិធី​បញ្ចុះ​សព​​នៅ​ព្រឹក​មិញ​នេះ​​នៅ​ម៉ោង​៧ ​ព្រឹក។

កងទ័ព​ហ្វីលីពិន ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​​បញ្ចុះ​សព​នេះ​ដែរ ដោយ​បាន​ជីក​រណ្តៅ​កប់​សព​រួម​ ​ដើម្បី​កប់សព​ជន​រងគ្រោះ​ទាំងឡាយ​ណា​ដែល​គេ​ពុំ​ស្គាល់អត្តសញ្ញាណ។ ទន្ទឹម​នេះ​ ប្រតិបត្តិការ​ស្វែង​រក​ជន​រងគ្រោះ​ បាន​បន្ត​ទៀត ​ក្នុង​ក្តី​រំពឹង​ ថា​នឹង​អាច​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​​ជីវិត៤​ថ្ងៃ​ក្រោយ​ពី​ព្យុះ​សង្ឈរា​បាន​វាយប្រហារ​យ៉ាងមហន្តរាយ​ទៅ​​លើ​ហ្វីលីពីន​​ក្នុង​ល្បឿន​​ ២១០គម​ក្នុង​មួយ​ម៉ោង។ ចំណែក មនុស្សជិត ៤០០​នាក់ទៀត ​នៅ​តែ​រាប់​​បាត់​ខ្លន​ដដែល។​

នៅ​ថ្ងៃ​សុក្រ​នេះ លោកប្រធានាធិបតី  Aquino ​បានធ្វើដំណើរ​អញ្ជើញទៅកាន់ កោះ Mindanao ជា​មួយ​នឹង​ស្ពៀង​អាហារ​ដែរ​នៅ​ថ្ងៃ​សុក្រ​នេះ។ មុននឹង​ចាកចេញដំណើរ លោក​ប្រធានាធិបតី​ហ្វីលីពីនបាន​ថ្លែង​ថា លោក​ចង់​យល់​ដឹង​ថា​តើ​ហេតុអ្វី បាន​ជា​សោកនាដកម្ម​ អាច​កើត​មាន​បែប​ដូច្នេះ​។ ការ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ខុស​ច្បាប់​និង​ចំនួន​អណ្តូងរ៉ែ​មាស ជា​ច្រើន​ធ្វើ​ដោយ​ខុស​ច្បាប់ អាច​ជា​មូលហេតុ​មួយ​មួយចំណែកដែរ នៅ​ក្នុង​គ្រោះថ្នាក់​បាក់​ស្រុត​ដី។

ស្របគ្នានេះ ប្រជាជនហ្វីលីពីន ជាង ២៥ ម៉ឺន​នាក់ ​បាន​បាត់បង់​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅលើ​កោះ ​Mindanao។ រីឯ ក្រុម​អ្នក​ជួយ​សង្គ្រោះ មានការ​ពិបាក​ខ្លាំង​ក្នុង​បេសកកម្មរបស់ពួកគេ ដោយហេតុ​ ស្ពាន​បាក់​បែក​គ្មាន​សល់ រីឯ​នៅ​លើ​ផ្លូវ​ថ្នល់​វិញ មាន​សុទ្ធតែ គំនរ​បាក់បែក​។
ប្រជាជន​រងគ្រោះ ភាគ​ច្រើន​ត្រូវ​ទទួល​ទាន​ដំណេក​នៅហាលខ្យល់ហាលវាល ហើយ​អាជ្ញាធរ​វិញ បាន​ត្អូញត្អែរ​ថា អាជ្ញាធរ ខ្វះខាត​ខ្លាំង​ទាំង​ជំរំ​ធ្វើពី​​ក្រណាត់​-ទាំង​ទឹក​និង​អាហារ​ទទួល​ទាន​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ