អានតួអត្ថបទ
ស៊ុយអែត

SIPRI ៖ ចំណាយ​យោធា​ថយ តែ​ការគំរាម​កំហែង​នុយក្លេអ៊ែរ​នៅ​តែ​ខ្លាំង

នៅ​ឆ្នាំ​២០១១ ការ​គំរាម​កំហែ​ង​នុយក្លេអ៊ែរ​នៅ​មាន​សន្ទុះ​សន្ធោសន្ធៅ​ខ្លាំង​ជា​និច្ច​ បើ​ទោះ​បី​ពិភពលោក​បាន​កាត់​បន្ថយ​ និង​បញ្ឈប់​ការ​​ចំណាយ​​លើ​ផ្នែក​អាវុធ​យុទ្ធភ័ណ្ឌ​យ៉ាង​ណា​ក៏​ដោយ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​វិទ្យាស្ថានស្រាវជ្រាវ​​អន្តរជាតិដើម្បី​សន្តិភាព​ (SIPRI) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ៤​មិថុនា ២០១២។

ស្លាក​សញ្ញា​វិទ្យាស្ថានស្រាវជ្រាវ​អន្តរជាតិ​​ដើម្បី​សន្តិភាព
ស្លាក​សញ្ញា​វិទ្យាស្ថានស្រាវជ្រាវ​អន្តរជាតិ​​ដើម្បី​សន្តិភាព © sipri
ផ្សាយពាណិជ្ជកម្ម

 

ចំណាយ​ប្រចាំ​ឆ្នាំ​លើ​វិស័យ​យោធា បាន​ស្គាល់​កំណើន​ទាប​បំផុត នៅ​ឆ្នាំ​២០១១ ពោល​គឺ​ ប្រមាណ​តែ​០,៣%​ប៉ុណ្ណោះ ឬ​គិត​ជា​ទឹក​ប្រាក់​ ១៧៣៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​តំណាង​ឱ្យ​២,៥​%​នៃ​ផលិតផល​ដុល​សរុប​ពិភពលោក។ កំណើន​ទាប​ខ្លាំង​នេះ មួយ​ភាគ​ធំ​គឺ​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច។

ប៉ុន្តែ​​សម្រាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព​ ​ គេ​មិនទាន់​អាច​​កំណត់​បាន​នៅ​ឡើយ​ទេ ថាការ​ចំណាយ​លើ​វិស័យ​យោធា​ស្ថិត​នៅ​នឹង​ត្រឹម​កំរិត​នេះ​បាន​យូរ​អង្វែង​នោះ។ ម្យ៉ាងវិញ​ទៀត ទោះ​បី​ពិភពលោក​ឈប់​ចាយ​វាយ​ក្នុង​វិស័យ​យោធា​ -​ជា​លើក​ទីមួយ​គិត​ចាប់​ពី​ឆ្នាំ ១៩៩៨​មក-ក៏​ដោយ​ ក៏​ការ​ធ្វើ​ទំនើប​កម្ម​នុយក្លេអ៊ែរ​នៅ​តែ​ជា​អាវុធ​សក្តិសិទ្ធិ​ប្រើ​សំរាប់​ទាញ​អំណាច​នៅ​លើ​ឆាក​អន្តរជាតិ។ តាំង​ពី​ឆ្នាំ​២០១១​មក ដោយ​​មាន​ការ​រួម​ចំណែក​មួយ​ផ្នែក​ធំ​​ពី​រុស្ស៊ី និង​អាមេរិក ចំនួន​ក្បាល​នុយក្លេអ៊ែរ​បាន​ថយ​ចុះ​  ពី​ជាង​២០៥០០ មក​១៩០០០នា​​​ដើម​ឆ្នាំ​២០១២​ នៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន​៨ ៖ អាមេរិក រុស្ស៊ី អង់គ្លេស​ បារាំង ចិន ឥណ្ឌា និង​អ៊ីស្រាអែល។ តែ​គ្មាន​ប្រទេស​ណាមួយ​​​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ដូច​សេចក្តី​ប្រកាស​ចង់​បាន​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ។ ចំណែកកូរ៉េខាង​ជើង​វិញ​មាន​ស្តុក​ទុក​សារធាតុ​ភ្លុយតូនីញូម​​យោធា​ ប្រមាណ​៣០​គីឡូក្រាម​ ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ដល់​ទៅ​៨​គ្រាប់។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិដើម្បី​សន្តិភាព​​ដដែល។​

ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​និង​ស៊ីរី​​ដ៏​ចម្រូង​ចម្រាស​វិញ អ្នក​ស្រាវជ្រាវ​របស់ ​Sipri បានបង្ហាញ​មន្ទិល​សង្ស័យ​​ទៅ​លើ​ប្រសិទ្ធិភាព​នៃ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​គ្រង​គ្រង និងការ​​ត្រួត​ពិនិត្យ​យោធា។

​Sipri វិទ្យាស្ថាន​អន្តរជាតិ​ ឯករាជ្យ និង​​​មានទីស្នាក់ការ​នៅ​ទីក្រុង​ស្តុកខុម​នេះ ក៏​បាន​លើក​ឡើង​ នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ប្រភេទ​ថ្មីៗ​នៃជម្លោះ ៖ ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជា​ទម្រង់​ធំ​នៃ​វិបត្តិ​ ជម្លោះ​រវាង​រដ្ឋ​មួយ​ជាមួយ​រដ្ឋ​មួយ​ទៀត​ស្ទើរ​តែង​មាន​។ បដិវត្ត​អារ៉ាប​ អំពើ​ហិង្សា​ នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ មិន​មែន​ជា​ករណី​ឯកា​ទេ។ សម្រាប់​វិទ្យាស្ថាន​នេះ​ជា​ទម្រង់​ថ្មី​នៃ​ជម្លោះ​ ដែល​អន្តរជាតិ​យោធា​អន្តរជាតិ​ពិបាក​នឹង​ប្រព្រឹត្ត​ទៅ​បាន​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ