អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិន​ប្រើ​ឧស្ម័ន​អាស៊ី​កណ្តាល ជា​គំនាប​សង្កត់​លើ​ឧស្ម័ន​រុស្ស៊ី

កាសែត​រុស្ស៊ី Russian Business Consulting Daily លេខថ្ងៃនេះ ចុះផ្សាយ​ឲ្យដឹង​ថា ចិន​ទើប​ប្រកាស​អំពី​ផែនការ​ខ្លួន ទៅ​ទល់ឆ្នាំ​២០១៥ បង្កើន​សឹង ៥ដង​ឯណោះ បរិមាណ នៃ​ឧស្ម័ន​ដែល​ខ្លួន​ទិញ​ពី​បណ្តា​ប្រទេស​តំបន់​អាស៊ីកណ្តាល។ ការប្រកាស​នេះអាចមាន​ន័យ ជា​ការផ្គើន​ឲ្យ​ទីក្រុងម៉ូស្គូ ដែល​តាម​មតិ​ចិន គឺ​កាត់ថ្លៃ​ខ្ពស់​ពេក​ចំពោះ​ឧស្ម័ន​ដែល​គ្រោង​លក់​ទៅ​ឲ្យ​ចិន។ គឺនៅខែ​កញ្ញា​ខាងមុខ ដែល​ភាគីចិន និងរុស្ស៊ី នឹង​បន្ត​កិច្ច​ចរចា តទៅទៀត ជុំវិញ​តម្លៃ​ឧស្ម័ន​នោះ។ 

បុរស​​រុស្ស៊ី​ដើរ​ពិនិត្យ​មើល​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​រុស្ស៊ី Gazprom
បុរស​​រុស្ស៊ី​ដើរ​ពិនិត្យ​មើល​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ក្រុមហ៊ុន​រុស្ស៊ី Gazprom ©Reuters
ផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​ពត៌មាន​ផ្តល់ដោយ ក្រុមហ៊ុន​រដ្ឋ​ចិន​ខាង​ឧស្ម័ន និងប្រេងកាត China National Petroleum Corporation CNPC បង្កើន​សឹង​៥ដង​នេះ គឺ​មានន័យថា បង្កើន​ពី​១៣.០០០​លាន​មក្នុង​ឆ្នាំ២០១១​នេះ លុះ​រហូត​ដល់ ៦០.០០០លានម ក្នុងឆ្នាំ២០១៥។ ឧស្ម័ន​ដែល​បង្ហូរ​ទៅ គឺ​តាម​ខ្សែ​បំពង់ បែក​ចេញ​ពី​តំបន់​អាស៊ី​កណ្តាល ទៅកាន់​ខេត្ត​ទាំងឡាយ នៅប៉ែក ខាងកើត ប្រទេសចិន​ដែលមាន​ឧស្សាហកម្ម​លូតលាស់។ បំពង់នេះ មានប្រវែង ជិត ៧.០០០គ.ម. ពីក្នុងនោះ ១.៨៨៣គ.ម. គឺ​លូន​ចេញពី សាធារណរដ្ឋ Turkmenistan កាត់តាម ដែនដី Ouzbekistan និង Kazakhstan។

គឺ​ក្នុង​ឆ្នាំ​២០០៦ ដែល​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ទិញ​ឧស្ម័នពី Turkmenistan សម្រាប់ អំឡុងពេល ៣០ឆ្នាំ បង្ហូរ​តាម​បំពង់​នោះ ដែល​បាន​ត្រូវ​ចាប់ផ្តើម សង់​ឡើង​ក្នុង​ឆ្នាំ២០០៧។

ក្នុង​ឆ្នាំ​២០១០​កន្លងទៅ វា​បាន​បង្ហូរ​ឧស្ម័នតែ ៤.០០០លានមហើយ​ក្នុង​ឆ្នាំ២០១១នេះ គឺឡើង ដល់ ១៣.០០០លានម រួច​ក្នុង​ឆ្នាំ២០១២ នឹងឡើង​ដល់ ៣០.០០០លានម។ ដើម្បី បង្កើន​ដល់ ៦០.០០០លានម សាខា របស់​ក្រុមហ៊ុន CNPC គឺ ក្រុមហ៊ុន Central Asia Gas Co,ចាប់ផ្តើម សង់ឡើង ជាបំពង់​ពីរខ្សែ​ទៀត ដែល​នឹង​ត្រូវ​សង់​រួច ក្នុង​ឆ្នាំ២០១៣។

តាម​កាសែត​មជ្ឈដ្ឋានBusinessរុស្ស៊ី ការកើន​ឡើង​នៃ​បរិមាណ​ឧស្ម័ន​នាំចូល​ប្រទេសចិន ពី តំបន់​អាស៊ីកណ្តាល គឺ​គំរាម​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាងឧស្ម័ន Gazprom។

គួរ​រំលឹក​ថា ជា​តុល្យាការ​នៃ​ទស្សនកិច្ច លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ នៅ​ប្រទេសចិន កាលពីខែ​កញ្ញា ឆ្នាំមុន រុស្ស៊ី និង​ចិន ​ចុះ​បាន ”ឯកសារ​មូលដ្ឋាន​ស្តី​អំពី​ល័ក្ខខ័ណ្ឌ សម្រាប់​រុស្ស៊ី​លក់​ឧស្ម័ន ទៅ​ចិន”។ ឯកសារ​នេះ ប្រមើល​សង់​បំពង់​បង្ហូរ​ឧស្ម័ន​២ខ្សែ ចេញ​ពី រុស្ស៊ី គឺ បំពង់​ចេញពី​តំបន់​ស៊ីបេរី​ខាងលិច ដែល​អាច​បង្ហូរ​ឧស្ម័ន ដល់ ៣៨.០០០ លានម និង បំពង់​ចេញពី​តំបន់ស៊ីបេរី​ខាងកើត ប្រកប​ដោយ​សមត្ថភាព​បង្ហូរ ៣០.០០០លានមក្នុង១ឆ្នាំ សរុប​ទៅ គឺ៦៨.០០០លានមក្នុង១ឆ្នាំៗ សម្រាប់ ៣០ឆ្នាំទៅមុខ។

ប៉ុន្តែ​កិច្ចសន្យា​ជាក់ស្តែង នៅមិន​ទាន់​ចុះ​ទេ មក​ពី​និយាយ​មិនទាន់​ត្រូវគ្នា ជុំវិញ​រឿង​តម្លៃ​ឧស្ម័ន។ ស្រប​នឹង​ប្រភព​ក្នុង Gazprom ចិនហ៊ាន​ទិញ​ត្រឹម ២៣៥​ដុល្លារ​អាមេរិក ក្នុង​១.០០០មចំណែក​រុស្ស៊ី​ចង់ បាន គឺ​មិនតិច​ជាង ៣៣៥​ដុល្លារ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ