អានតួអត្ថបទ
ឥណ្ឌា-បារាំង

លោកSarkozy​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌា នៅទីក្រុង​Bombay​ដែល​បាន​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨

លោក​ប្រធានាធិបតី​បារាំង​ Nicolas​ Sarkozy​ បញ្ចប់​ទស្សនកិច្ច​៤​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃ​អង្គារ​៧​ធ្នូ​នេះ​ដែល​ត្រូវ​បាន​កត់​សំគាល់​ដោយ​ដំណាក់​ការ​ថ្មី​ មួយ​គឺ​ការស្ថាបនា​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​EPR​ ​ ​ដោយ​អញ្ជើញ​ទៅ​កាន់​ទីក្រុង​Bombay​ ដើម្បី​សំដែង​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​ដោយ​អំពើ​ ភេរវកម្ម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨។

លោក​ប្រធានាធិបតី​បារាំង​Nicolas Sarkozy (ឆ្វេង)និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នៅ​ទីក្រុង​ New Delhiថ្ងៃ​ទី​៦​ធ្នូ ២០១០
លោក​ប្រធានាធិបតី​បារាំង​Nicolas Sarkozy (ឆ្វេង)និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នៅ​ទីក្រុង​ New Delhiថ្ងៃ​ទី​៦​ធ្នូ ២០១០ REUTERS/B Mathur
ផ្សាយពាណិជ្ជកម្ម
02:13

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

លោក​ប្រមុខ​រដ្ឋ​បារាំង​ Nicolas​ Sarkozy​ ត្រូវ​សំដែង​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​១៦៦​នាក់​រួម​មាន​ជន​ជាតិ​បារាំង​២នាក់​ផង​ ដោយ​អំពើ​ភេរវកម្ម​របស់​កង​commando​អ៊ីស្លាមនិយម​ជ្រុល​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​ នៅ​រដ្ឋ​ធានី​សេដ្ឋកិច្ច​ឥណ្ឌា​ Bombay។អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ដាប​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​”​ ថ្ងៃ​១១​កញ្ញា​របស់​ឥណ្ឌា“។

ម្សិល​មិញ​ បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​រួម​ ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Manmohan​ Singh​ ​ អ្នក​នាំ​ពាក្យ​នៃ​វិមាន​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​អំពី​កិច្ចសន្យា​ចុះ​ឬ​ហៀប​នឹងចុះ​ជាមួយ​ឥណ្ឌា​គិត​ជា​ទឹក​ប្រាក់​ចំនួន​ប្រមាណ​ជា​១ម៉ឺន៥ពាន់​លាន​អឺរ៉ូ។

ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Singh​វិញ​ បាន​អះអាង​ថា​គាត់​ចង់​ “​ បង្កើន​ជា​ទ្វេ​ “​ ការផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​បារាំង​ ក្នុង​រយៈពេល​ចាប់​ពី​ឆ្នាំ​២០០៨​ទៅ​ទល់​ឆ្នាំ​២០១២​ ប្រកប​ដោយ​ទឹក​ប្រាក់​១ម៉ឺន​២ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។រីឯ​គោល​ដៅ​របស់បារាំង​វិញ​គឺ​សម្រេច​ឱ្យ​បាន​១ម៉ឺន​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ កិច្ចសន្យា​ចុះ​ម្សិល​មិញ​គ្រាន់​តែ​ជា​ “កិច្ចព្រមព្រៀង​-ក្របខ័ណ្ឌ​ទូទៅ” សំរាប់​ការ​ស្ថាបនា​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​EPR​ពីរ​(ប្រមាណ​ជា​៧ពាន់លានអឺរ៉ូ)។ ការស្ថាបនា​វា​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១១​ហើយ​ការផលិត​អគ្គិសនី​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៨។

ក្នុង​វិស័យ​កិច្ចការពារ​ប្រទេស​ជាតិ​”កិច្ចសន្យា​បី​បាន​ចម្រើន​ទៅ​មុខ​ជា​ដុំ​កំភួន” សំរាប់​ទឹក​ប្រាក់​៥ពាន់​លាន​អឺរ៉ូ​ទាក់​ទង​នឹង​ការធ្វើ​ឱ្យ​ទាន់​សម័យ​ទំនើប​យន្តហោះ​Mirage​ធុន​២០០០​ចំនួន​៥១​គ្រឿង​របស់​កងទ័ព​ឥណ្ឌា​និង​អភិវឌ្ឍន៍​រួម​គ្នា​នៃ​កាំជ្រួច​មីស្ស៊ីល។

លើ​វិស័យ​ការទូត​វិញ​ ប្រទេស​បារាំង​និង​ឥណ្ឌា​ក៏​បាន​ប្រាថ្នា​ផង​ដែរ​ “ប្រព្រឹត្ត​ដោយ​ព្រម​ព្រៀង​គ្នា​ ដើម្បី​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​G-20​មាន​ប្រសិទ្ធិភាព​ជាង​មុន“។ លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​Singh​បាន​ថ្លែង ​”គាំទ្រ“​ គោល​ដៅ​នៃ​វេន​ប្រទេស​បារាំង​ធ្វើ​ជា​ប្រធាន​G-20​ ជាអាទិ៍​ ទាក់​ទង​នឹង​ការធ្វើ​ឱ្យ​រៀប​រយ​ថ្លៃ​រូបធាតុ​ដើម។ ចំណែក​ឯ​លោក​Nicolas​ Sarkozy​បាន​រំលឹក​ជា​ថ្មី​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ចង់​ឃើញ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ