អានតួអត្ថបទ
កម្ពុជា​-ថៃ-ឥណ្ឌូណេស៊ី

កិច្ច​ប្រជុំ​ត្រីភាគី កម្ពុជា​-ថៃ-ឥណ្ឌូណេស៊ី ៖ ថៃលែង​និយាយ​អំ​ពី​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ដកទ័ព

កិច្ច​ប្រជុំ​ត្រី​ភាគី ថ្នាក់​រដ្ឋមន្ត្រីការ​បរទេស កម្ពុជា ថៃ ឥណ្ឌូណេស៊ី បាន​ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​បី​​ម៉ោង ពី​ម៉ោងបី​រសៀល​ ដល់​ម៉ោង​៦​ល្ងាច ម៉ោង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ បើតាម​មន្ត្រី​ការទូតខ្មែរ កិច្ច​ប្រជុំ​ សម្រេច​បាន​លទ្ធផល​មួយ​ចំនួន ហើយ​ក្នុង​គ្រា​នេះ គេ​កំពុង​ព្រាង​ឯកសារ មុន​នឹង​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ។ ​ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​ខ្មែរ បាន​ចេញ ពី​បន្ទប់​ប្រជុំ​មុន ដោយ​មា​ន​លោក​​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី អម​ដំណើរ បន្ទាប់​មក​ទើប​ឃើញ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដើរ​ចេញ​តាម​ក្រោយ។លទ្ធផល​នៃ​កិច្ច​ប្រជុំត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ជា​អ្នក​ប្រកាស។ ចំណុច​ជា​វិជ្ជមាន​ គឺ​ថៃ​សន្យា​ថា​នឹង​ចុះ​ហត្ថលេខា​​ទទួល​យក​​លក្ខខណ្ឌ​​ប្រតិបត្តិ​នៃ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ដោយ​មិន​និយាយ​អំពី​លក្ខខណ្ឌ​​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​ ព្រះ​វិហារ​ និង​តំបន់​ជុំ​វិញ៕

ជំនួប​ត្រី​ភាគី​រវាង​​រដ្ឋមន្ត្រីការ​បរទេស​ថៃ​ (ឆ្វេង) ឥណ្ឌូណេស៊ី (កណ្តាល) និង​កម្ពុជា​ (ស្តាំ) នៅ​ទីក្រុង​ហ្សាការតា ថ្ងៃ​ទី ៩ ឧសភា ២០១១
ជំនួប​ត្រី​ភាគី​រវាង​​រដ្ឋមន្ត្រីការ​បរទេស​ថៃ​ (ឆ្វេង) ឥណ្ឌូណេស៊ី (កណ្តាល) និង​កម្ពុជា​ (ស្តាំ) នៅ​ទីក្រុង​ហ្សាការតា ថ្ងៃ​ទី ៩ ឧសភា ២០១១ © Reuters
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ