អានតួអត្ថបទ
វៀតណាម

វៀតណាម​នឹង​បើក​ឡើង​វិញ​មូលដ្ឋាន​យោធា​នៅ​ Cam Ranh ឱ្យ​កងទ័ព​បរទេស

វៀតណាម​បាន​សំរេច​ចិត្ត​បើក​ឡើង​វិញ​ឱ្យ​នាវា​ចម្បាំង​បរទេស​នូវ​មូលដ្ឋាន​យោធា​នៅ​Cam​ Ranh (នៅ​ខាង​ត្បូង​ប្រទេស​) ដែល​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កងទ័ព​អាមេរិកាំង​ បន្ទាប់​មក​ ដោយ​កងទ័ព​រុស្ស៊ី​ ​ -នេះ​ជា​ការបញ្ជាក់​ប្រាប់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Nguyen​ Tan​ Dung​ឱ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ​៣០​តុលា។

មូលដ្ឋាន​យោធា Cam Ranh ថត​ឆ្នាំ​១៩៨៥ (សម័យ​សហភាព​សូវៀត)
មូលដ្ឋាន​យោធា Cam Ranh ថត​ឆ្នាំ​១៩៨៥ (សម័យ​សហភាព​សូវៀត) Nguồn : Bộ Quốc phòng Hoa Kỳ
ផ្សាយពាណិជ្ជកម្ម
02:02

សេចក្តី​រាយការណ៍​របស់ វីនស្តុន រតនា

“​នៅ​ពហុដ្ឋាន​កំពង់​ផែ​ Cam​ Ranh​ ​ វៀតណាម​ត្រៀម​លក្ខណៈ​នឹង​ផ្តល់​សេវា​ឱ្យ​នាវា​មក​ពី​គ្រប់​ប្រទេស​ រួម​ទាំង​នាវា​មុជ​ទឹក​ផង​ដែរ”​ ​ -នេះ​ជា​ការថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​Nguyen​ Tan​ Dung​ ​ នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​បិទ​ជំនួប​កំពូល​អាស៊ី​ខាង​កើត​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ហាណូយ​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ដល់​ថ្ងៃ​សៅរ៍​ម្សិល​មិញ ​និង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​មហិច្ឆតា​របស់​ចិន​ទាមទារ​ចង់​បាន​ដែនដី។

ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នឹង​ត្រូវ​សាង​សង់​ ដោយ​មាន​ជំនួយ​ពី​ប្រទេស​រុស្ស៊ី​។មូលដ្ឋាន​នៅ​ខាង​ត្បូង​ប្រទេស​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កងទ័ព​អាមេរិកាំង​ជា​សម្ព័ន្ធមិត្ត​នៃ​របប​Saïgon​ប្រឆាំង​នឹង​កុម្មុយនិស្ត​ ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​វៀតណាម​ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥។សហភាព​សូវៀត​ បន្ទាប់​មក​ រុស្ស៊ី​បាន​ប្រើ​ប្រាស់​មូលដ្ឋាន​នេះ​ បន្ទាប់​ពី​វៀតណាម​ខាង​ត្បូង​និង​ខាង​ជើង​បាន​រួប​រួម​គ្នា​ជា​ប្រទេស​តែ​មួយ​មក។ម៉ូស្គូ​បាន​ដក​ខ្លួន​ថយ​ចេញ​ពី​មូលដ្ឋាន​នេះ​កាល​ពី​៧ឆ្នាំ​មុន។

ចាប់​តាំង​ពី​ចប់​សង្គ្រាម​និង​ការធ្វើ​ឱ្យ​ទៅ​ជា​ប្រក្រតី​ឡើង​វិញ​ ចំណង​ទូត​រវាង​វៀតណាម​និង​ស.រ.អា.​នៅ​ឆ្នាំ​១៩៩៥​មក​ ​ ប្រទេស​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​ដៃគូ​ចំណាត់​ថ្នាក់​លេខ​មួយ។ ប្រទេស​ទាំង​ពីរ​មាន​រហូត​ដល់​ទៅ​ទំនាក់​ទំនង​យោធា​យ៉ាង​ខ្ជាប់​ខ្ជួន​ ទោះបី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា និង​ឥរិយាបថ​ទីទើរ​​រួញ​រា ក្នុង​ចំណោម​មជ្ឈដ្ឋាន​នយោបាយ​ខ្លះ ​​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ក្តី។

ហាណូយ និង​វ៉ាស៊ីនតោន មាន​ក្តី​ព្រួយ​បារម្ភ​រួម​ អំពី​ឥទ្ធិពល​កាន់​តែ​កើន​ឡើង​របស់​ប្រទេស​ចិន នៅ​ក្នុង​ភូមិ​ភាគ។ មាន​​មុខ​នៅ​ក្នុងជំនួប​កំពូល​អាស៊ី​ នៅ​​ហាណូយ លោក​ស្រី ​ហ៊ីលឡារី គ្លីនតុន បាន​បញ្ជាក់​ប្រាប់​ថា បាន​​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម អំពី​សារៈ​សំខាន់​នៃ​"សហប្រតិបត្តិការ​កាន់​តែ​រីក​កើន​ឡើង"​ ស្តី​ពី​សន្តិសុខ​ក្នុង​នាវា​ចរណ៍​តាម​សមុទ្ទ ប្រតិបត្តិការជួយ​សង្គ្រោះ​នៅ​សមុទ្ទ​ និង​ការ​គ្រប់​គ្រង​លើ​គ្រោះ​ធម្មជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ