អានតួអត្ថបទ
បទយកការណ៍

ស្វែងយល់​ពី​​សារៈសំខាន់​នៃ​ប្រព័ន្ធ​​ទឹក​​សម័យ​​បុរាណ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើប្រព័ន្ធ​ទឹក​សម័យ​បុរាណ​មាន​លក្ខណៈ​យ៉ាងណា ហើយ​តើ​វា​ដើរ​តួនាទី​សំខាន់​យ៉ាងណា នៅ​សម័យអង្គរ និង​ពេល​បច្ចុប្បន្ននេះ? លោកបណ្ឌិត ហង់ ពៅ អគ្គនាយករង អាជ្ញាធរ​អប្សរ៉ា បាន​បង្ហាញ​ការរកឃើញ​របស់​ក្រុមលោក នៅក្នុង​សន្និសីទ​មួយ ដែល​រៀបចំ​ឡើង កាលពី​ថ្ងៃ​សុក្រទី ៩​ឧសភា នៅ​ទីក្រុងប៉ារីស ដោយ បណ្ឌិត​សភា​អក្សរសិល្ប៍ និង​អក្សរសាស្រ្តបារាំង។ លោកហង់ ពៅ លើក​និយាយពីការគ្រប់គ្រងទឹក នៅអង្គរ រាជធានី របស់​អាណាចក្រ​ខ្មែរ។ បច្ចុប្បន្ន អាជ្ញាធរ​អប្សរ៉ា​កំពុង​ស្វែងរក និង​ជួសជុល​ស្តារ​ឡើងវិញ ប្រព័ន្ធ​ទឹក​សម័យ​បុរាណ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះទឹក​ប្រើប្រាស់ និង​ទប់ទល់​ទឹកជំនន់ នៅ​ខេត្ត​សៀមរាប។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃសុក្រទី៩ ឧសភានេះ បណ្ឌិតសភា អក្សរចារឹក និងអក្សរសាស្រ្តបារាំង ក្នុងទីក្រុង ប៉ារីស បាន​ប្រារព្ធខួប ២០ឆ្នាំនៃសហប្រតិបត្តិការបារាំងកម្ពុជា ក្នុងវិស័យបុរាណវិទ្យា។ នៅក្រោម ព្រះរាជ​អធិបតីភាពរបស់ព្រះមហាក្សត្រ កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ដែលជា​សមាជិក​មួយ​អង្គ របស់បណ្ឌិតសភាបារាំង ក្រុមអ្នកជំនាញ បារាំង​មកពី​សាលា​ចុងបូព៌ា​បទេស និងមន្រ្តីខ្មែរ ពីអាជ្ញាធរ​អប្សរ៉ា នឹង​បង្ហាញ​ពី​ការងារ​ស្រាវជ្រាវ របស់ ពួកគេ ទាក់ទង នឹង​ការថែរក្សា និងរបកគំហើញថ្មីៗ នៅក្នុងតំបន់អង្គរ។

 

02:51

ព្រះរាជបន្ទូល​របស់​ព្រះបាទ​នរោត្តម​ សីហមុនីនៅក្នុង​សន្និសីទ​នៅ​បណ្ឌិតសភា​បារាំង

នៅក្នុង​សន្និសីទ សមាជិក​សភាបារាំង​នឹករំលឹក ផងដែរ​ទៅដល់​លោក Pascal Royère ប្រធាន​ក្រុម​សិក្សា​ស្រាវជ្រាវ នៅ​សាលា​ចុងបូព៌ា​បទេស ដែល​បាន​ទទួល មរណភាព នៅដើម​ឆ្នាំ ២០១៤ ក្នុង​វ័យ ៤៨ឆ្នាំ។ លោក Pascal Royère បណ្ឌិត​ខាង​ប្រវត្តិ​សិល្បៈ ធ្លាប់​ទទួល​ខុសត្រូវ​លើការដ្ឋាន​ជួសជុល​ប្រាសាទ​បាពួន ដែល​បាន​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ នៅ​ឆ្នាំ ២០១១។ បន្ទាប់មក បើទោះបី​ជា​មានជម្ងឺបៀតបៀន លោក​Pascal Royère នៅ​កាន់​ការងារ​ជួសជុល​ប្រាសាទ​មេបុណ្យក្នុង បារាយ៍​ខាងលិច។

នៅក្នុងសន្និសីទរយៈពេលមួយថ្ងៃ ព្រះមហាក្សត្រកម្ពុជា បាន​ថ្លែង​បិទ​បញ្ចប់​សន្និសីទ បន្ទាប់​ពី បទអន្តរាគមន៍ របស់ វាគ្មិនខ្មែរ និងបារាំង ដូចជា លោក Jacques GAUCHER គ្រូសន្និសីទរបស់សាលា ចុងបូព៌ាបទេស ដែលត្រូវនិយាយពីទីលានប្រាសាទអង្គរធំ និងកាលបរិច្ឆេទរបស់រាជធានីមួយនេះ។ លោក Christophe Pottier អ្នកទទួលខុសត្រូវរបស់ សាលា​ចុង​បូព៌ា​បទេស នៅទីក្រុង បាងកក និយាយ​ពី ទិន្នន័យថ្មីៗ របស់​រាជធានី​ដំបូងៗ នៅ​សម័យអង្គរ។ ចំណែកវាគ្មិនម្នាក់ទៀត មកពីអាជ្ញាធរអប្សរ៉ា គឺលោក បណ្ឌិត ហង់ ពៅនឹង លើកបង្ហាញពីប្រព័ន្ធទឹករបស់តំបន់អង្គរ ដោយលើកយកឧទាហរណ៍ ជាក់ស្តែង ទៅលើ បារាយ៍ខាងជើង និងប្រាសាទនាគព័ន្ធ ដែលលោកធ្វើការស្រាវជ្រាវ ដោយផ្ទាល់។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ