អានតួអត្ថបទ
កម្ពុជា

ស្ពានថ្មី​មួយ​ទៀត នៅ​កោះពេជ្រ​បើក​ឲ្យ​ដំណើរការ

ស្ពាន​ថ្មី​មួយទៀត នៅ​កោះ​ពេជ្រ ត្រូវបាន​បើក​ឲ្យ​ឆ្លងកាត់​នៅព្រឹក​ថ្ងៃចន្ទនេះ។ មាន​ទទឹង ១០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ស្ពានថ្មីនោះ ត្រូវបាន​សាងសង់ឡើង ដោយចំណាយ​ថវិកា​ជាង ៣ លាន​ដុល្លារ។ ស្ពានថ្ម​ពីរផ្សេង​ទៀត ក៏​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ឆ្លងកាត់ នៅ​តំបន់​កោះ​ពេជ្រ ឲ្យបាន​មុន​ពិធី​បុណ្យអុំទូក ឆ្នាំនេះ។ការសាងសង់​ស្ពាន​ថ្មី​ចំនួន ៣ បន្ថែម​លើ​ស្ពានថ្ម​ពីរ នៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ ត្រូវបាន​ធ្វើឡើង ដើម្បី​បន្ថយ​ការកក់ស្ទះ​មនុស្ស នៅ​ពេល​បុណ្យ​អុំ​ទូក​។ បុណ្យ​អុំ​ទូក កាលពី​ឆ្នាំមុន នៅ​យប់​ថ្ងៃទី​២២​វិច្ឆិកា ២០១០ ដោយសារ​មានតែ​ច្រកចេញ​តែមួយ គឺនៅលើ​ស្ពាន​ពេជ្រ បាន​បណ្តាល​ឲ្យមាន​មនុស្ស​កកស្ទះ និង​ផ្អើល​ជាន់​គ្នា​ស្លាប់ ៣៥៣ នាក់ ព្រម​ទាំង​របួស​ជិត ៤០០ នាក់​ផ្សេង​ទៀត៕

ស្ពាន​កោះពេជ្រ​ទីមួយ​ ជាទី​ដែល​មាន​មនុស្ស​ផ្អើល​រត់ជាន់​គ្នា​រហូត​សម្លាប់​មនុស្ស​ជិត ៤០០​នាក់
ស្ពាន​កោះពេជ្រ​ទីមួយ​ ជាទី​ដែល​មាន​មនុស្ស​ផ្អើល​រត់ជាន់​គ្នា​រហូត​សម្លាប់​មនុស្ស​ជិត ៤០០​នាក់ Reuters / Chor Sokunthea
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ