អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​សិល្បៈ​គ្រប់​ជំនាន់​សរសើរ និង​នឹក​រលឹក​ដល់​សម្តេចឪ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិល្បករ​ខ្មែរ​ជើង​ចាស់ តាំង​ពី​ទសវត្សរ​​ឆ្នាំ​៦០ ក៏​ដូចជា​សិល្បករ​សម័យ​បច្ចុប្បន្ន​ដែរ​ នៅតែ​បង្ហាញ​ពី​អារម្មណ៍​អាលោះ​អាល័យ ដល់​ព្រះករុណា សម្តេច​ព្រះ​មហាវីរក្សត្រ​នរោត្តម សីហនុ បន្ទាប់​ពី​ព្រះអង្គ បាន​សោយ​ទិវង្គត​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ។ ក្រុម​អ្នក​សិល្បៈ ក៏​ដូចជា​ផលិតករ​ភាពយន្ត តែង​រំលឹក​ពី​សម័យកាល ដែល​ដឹកនាំ​ដោយ​ព្រះករុណា​សម្តេចឪ ដែល​កាលណោះ វិស័យ​សិល្បៈ​ទូ​ទៅ រួម​ទាំង​ភាពយន្ត​ផងដែរ មាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​ព្រះអង្គ។ 

ពល​រដ្ឋ​ខ្មែរ​សំពះ​នៅ​មុខ​ភ្លើង​ គោរព​ដល់​វិញ្ញាណក្ខន្ធ​សម្តេច​ឪ
ពល​រដ្ឋ​ខ្មែរ​សំពះ​នៅ​មុខ​ភ្លើង​ គោរព​ដល់​វិញ្ញាណក្ខន្ធ​សម្តេច​ឪ © Reuters
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ