អានតួអត្ថបទ
ទីបេ

នាយក​​រដ្ឋមន្ត្រី​​ថ្មី​​នៃ​​រដ្ឋាភិបាល​​និរទេស​​ទីបេ​​ជា​​អ្នក​​ច្បាប់​

លោក Lobsang Sangay អាយុ​៤៣​ឆ្នាំ​សាស្ត្រាចារ្យខាងច្បាប់​នៃ​​មហា​វិទ្យាល័យ​អាមេរិក Harvard ទើប​ត្រូវ​បាន​គេ​បោះ​ឆ្នោត​​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលនិ​រទេស​ទីបេ។​ នាយក​រដ្ឋមន្ត្រី​​នឹង​មាន​ភារកិច្ច​ដ៏​សែនពិបាក​ក្នុង​ការ​ធានា​នូវ​ តួនាទី​នយោបាយ​មួយ​ដែល​តំណាង​ដោយ​ស​ម្តេច​សង្ឃ​ដាឡៃឡាម៉ា​ក្នុង​អំឡុង​ពេល​ ជាច្រើន​ទសវត្សរ៍​មកហើយ។

លោក Lobsang Sangay នាយករដ្ឋមន្ត្រីថ្មី​នៃរដ្ឋាភិបាលទីបេ​ជាអ្នកច្បាប់
លោក Lobsang Sangay នាយករដ្ឋមន្ត្រីថ្មី​នៃរដ្ឋាភិបាលទីបេ​ជាអ្នកច្បាប់ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ទីបេ​និរទេស ក្នុង​ពិភពលោក​ចំនួន​ប្រមាណ​៤ ម៉ឺន៩​ពាន់​នាក់​ក្នុងចំណោម​ជន​ទីបេ​៨​ម៉ឹន​៣៤០០​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត បាន​ជ្រើសរើស​​នៅ​ថ្ងៃ​ពុធ​២៧​មេសា​នេះ​លោក Lobsang Sangay បណ្ឌិត​ខាង​ច្បាប់​អន្តរជាតិ និង​ឯកទេស​ខាង​ទីបេ​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​នៃ​រដ្ឋាភិបាល​និរទេស​ទីបេ ប្រមូល​សំឡេង​ឆ្នោតគាំទ្រចំនួន ៥៥% ។

ការ​បោះឆ្នោត​នេះ ត្រូវ​ធ្វើ​ឡើង ក្រោយពី​សេចក្តី​សំរេចចិត្ត​របស់​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ដែល​មាន​ព្រះជន្ម​៧៥​វស្សា ប្រកាស​បោះបង់​ចោល​​តួនាទី​របស់​ព្រះអង្គ​ជា​មេដឹកនាំ​នយោបាយជាផ្លូវការ  កាលពី​ថ្ងៃ​ទី​១០ មីនា​កន្លងទៅនេះ។

លោក Tenzing Tethong ដែល​ជា​អតីត​អ្នក​តំណាង​របស់​ប្រមុខ​ដឹកនាំ​ពុទ្ធសាសនា​ទីបេ ដាឡៃឡាម៉ា នៅ​ទីក្រុង New york និង Washington​វិញ បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួនតែ ៣៧,៤% ។ រីឯ បេក្ខជន ទី៣ គឺ​លោក Tashi Wangdi ដែល​កាន់កាប់ តំណែង​ជា​ច្រើន នៅ​ក្នុង​រដ្ឋាភិបាល​និរទេស​ទីបេ​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ បាន​សំឡេង​ឆ្នោត​គាំទ្រ ចំនួន តែ ៦,៤% ។

កើត​នៅ តំបន់​ផលិត តែ នៅ​ប៉ែក​ឦសាន​ប្រទេស​ឥណ្ឌា លោក Sangay ពុំ​ធ្លាប់​រស់​នៅ​តំបន់​ទីបេ​និង​​ក៏​ពុំ​ធ្លាប់​អញ្ជើញ ទៅកាន់តំបន់​ទីបេ ដូច ​ អ្នក​ដឹកនាំ​សាសនា​ទីបេ​​ជំនាន់​មុន​ដែល​​ក្តាប់​បាន​ជីវភាពនយោបាយ​តស៊ូ​របស់​ទីបេទេ។

ប៉ុន្តែ គេ​សង្ឃឹមថា ក្នុង​​​​អន្តរកាលនយោបាយ លោក នាយក​រដ្ឋមន្ត្រីជាប់ឆ្នោត​ថ្មី​នឹង​ប្រមូលបាន​​កិត្យា​នុភាពច្រើន​ជាងអ្ន​កដឹកនាំ​មុន​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ